​ដំឡូងជ្វា អាច​ជួយ​អ្វី​បាន​ខ្លះទៅ​?

​ដំឡូងជ្វា អាច​ជួយ​អ្វី​បាន​ខ្លះទៅ​?


​ដំឡូងជ្វា អាច​ជួយ​អ្វី​បាន​ខ្លះទៅ​?

១. អាហារ​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​
​ជាតិ​ស្ករ​ធម្មជាតិ និង​ជាតិ​សរសៃ​របស់​ដំឡូងជ្វា បាន​ធ្វើឲ្យ​វា ក្លាយ​ជា​អាហារ​ដ៏​សំខាន់ និង​មាន​ប្រយោជន៍​បំផុត សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម ពីព្រោះ​តែ​ជាតិ​ស្ករ​ធម្មជាតិ​របស់​វា អាច​ហូរ​ចូល​យឺតៗ ទៅក្នុង​ចរន្តឈាម ដែល​ជា​កត្តា​នាំឲ្យ​មាន​តុល្យភាព​ជាតិ​ស្ករ និង​ថាមពល ក្នុង​រាងកាយ​របស់​អ្នក​។​

២. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
​ដំឡូងជ្វា ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ គឺ​ដោយសារតែ​ជាតិ​សរសៃ​របស់​វា ដែល​ទៅ​ជំរុញ​ដល់​ចលនា​ក្រពះ​ពោះវៀន និង​ងាយស្រួល​ក្នុង​ការបញ្ចេញ​កាក​សំណល់ និង​ជាតិពុល​ចេញពី​រាងកាយ​។​

៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
​ដំឡូងជ្វា ជា​ប្រភព​នៃ​វីតាមីន D និង​អ័រម៉ូន ដែល​ទៅ​គ្រប់គ្រង​អារម្មណ៍ និង​ថាមពល​។ វា​ក៏​ជួយ​ដល់​សុខភាព​ឆ្អឹង បេះដូង សរសៃប្រសាទ ស្បែក ធ្មេញ និង​ប្រព័ន្ធ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។