ស្រឡាញ់​ប្រពន្ធ​គេ ប្តី​រៀប​គម្រោង​សម្លាប់​ច្រក​បាវ​ទម្លាក់​​ទឹកស្រះ​

6 Videos


មានករណីឃាតកម្មមួយដោយសម្លាប់មនុស្សយកសាកសពច្រកបាវ ដែលត្រូវបាន គេប្រទះឃើញសាកសពអណ្ដែតទឹកត្រពាំង កាលពីរសៀលថ្ងែទី ២ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចក្នុងត្រពាំងតាណែមទំហំ ៤០ ម៉ែត្រ គុណ ៥០ ម៉ែត្រ មានជម្រៅទឹកត្រឹមចង្កេះមនុស្សចាស់ ស្ថិតនៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

P9

ស្រឡាញ់​ប្រពន្ធ​គេ ប្តី​រៀប​គម្រោង​សម្លាប់​ច្រក​បាវ​ទម្លាក់​​ទឹកស្រះ​
ស្រឡាញ់​ប្រពន្ធ​គេ ប្តី​រៀប​គម្រោង​សម្លាប់​ច្រក​បាវ​ទម្លាក់​​ទឹកស្រះ​

លទ្ធផលកោសល្យវិច័យ និង ស្ដាប់ចម្លើយបំភ្លឺរបស់សាក្សី ទើបកំណត់បានអត្តសញ្ញាណជនរងគ្រោះ និង ឈានទៅកំណត់មុខសញ្ញាជនសង្ស័យធ្វើសកម្មភាពចំនួន ២ នាក់ ត្រូវបានឃាត់ខ្លួន ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លៃ លីន ភេទប្រុស អាយុ ២៧ ឆ្នាំជន ជាតិខ្មែរ មុខរបរជាកម្មករសំណង់ ទីកន្លែងកំណើត ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល អាសយដ្ឋាននៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ស្រឡាញ់​ប្រពន្ធ​គេ ប្តី​រៀប​គម្រោង​សម្លាប់​ច្រក​បាវ​ទម្លាក់​​ទឹកស្រះ​

លទ្ធផលស្រាវជ្រាវស៊ើបអង្កេតបញ្ចប់ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៦ កម្លាំងជំនាញកំណត់បានមុខសញ្ញាជនសង្ស័យចំនួន ២ នាក់ប្តីប្រពន្ធដែលជាប់ពាក់ព័ន្ធនឹងអំពើឃាដកម្មនេះប្តីមានឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ ឆ្នាំជាជនជាតិខ្មែរ និង ប្រពន្ធ ឈ្មោះ ចាប សុខជឿន អាយុ ២៦ ឆ្នាំជនជាតិខ្មែរ អ្នកទាំង ២ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ស្រឡាញ់​ប្រពន្ធ​គេ ប្តី​រៀប​គម្រោង​សម្លាប់​ច្រក​បាវ​ទម្លាក់​​ទឹកស្រះ​

តាមចម្លើយសារភាពរបស់ប្ដីប្រពន្ធឱ្យដឹងថា ពួកគេពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែន ដោយមូលហេតុឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៍តាមទាន់ ពេលអ្នកទាំង ២ អោបថើបគ្នា ។ ពេលគេសួរដេញដោល ប្រពន្ធរបស់គេបានសារភាពថា ខ្លួនចាញ់បោកការលួងលោមរបស់គេ បន្ទាប់មកឈ្មោះ ខេម ខេង បានប្រាប់ប្រពន្ធរបស់ខ្លួនឲ្យទូរស័ព្ទហៅឈ្មោះ លៃ លីន មកជួប ហើយក៏សម្លាប់ចោលរួចច្រកបាវទម្លាក់ក្នុងស្រះទឹកតែម្តង ៕

                                                                                             សុថាត់