ក្រ​ណាស់ កូន​៥​នាក់ ជួយ​គ្នា​ផង ព្រោះ​ប្តី​រត់​ចោល

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មេម៉ាយ​កូន​៥​នាក់ រស់នៅ​លំបាក​វេទនា​ក្នុងផ្ទះ​ស្លឹក ធ្លុះ​ធា្ល​យ និង​ស្ទើ​តែ​រលំ​ទៅហើយ បាន​លើកដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សប្បុរសជន​នានា​គ្រប់​ទី​ជិត​ឆ្ងាយ សុំ​ជួយ​ដល់​រូប​គាត់ និង​កូន​ទាំង​៥​នាក់​ផង ព្រោះតែ​សព្វថ្ងៃ​គាត់​រស់​ដោយសារ​តែ​ដើរ​បោក​ខោអាវ​ឱ្យ​គេ​តាម​ផ្ទះ ជួន​បាន​ជួន​មិន​បាន ពេល​ខ្លះ​ដាច់​បាយ​ម្តង​ៗ បាន​អ្នក​ជិតខាង​ជួយ​ផ្តល់​ខ្លះទៅ​។ ស្ត្រី​ខាងលើ​មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

នៅ​ក្រោម​ដើម​ស្វាយ ដែល​មិនសូវ​មាន​ម្លប់​ប៉ុន្មាន ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​ប្តី​រត់​ចោល​ទៅ​មាន​ស្រី​ថ្មី ដោយ​បោក​ខោអាវ​បណ្តើរ រៀបរាប់​ទាំង​ទឹក​ភែ្ន​កប​ណ្តើ​រថា គាត់​មានឈ្មោះ អ៊ុ​ន គឹ​ម​ស្រ៊ុ​ន អាយុ​៣៥​ឆ្នាំ ។ កាលពី​អំឡុង​ឆ្នាំ​១៩៩៩ គាត់​បាន​ប្តី​ម្នាក់​ឈ្មោះ ចាន់ រតនា អាយុ​៣៤​ឆ្នាំ ក្រោយ​ពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ពួក​គាត់​បានកូន​៥​នាក់ ប្រុស​ទាំង​៥ ដែល​កូន​បង​ពេល​នេះ អាយុ​១៥​ឆ្នាំ​ហើយ ចំណែក​កូនពៅ​អាយុ​៣​ឆ្នាំ ។ ប្តី​គាត់​បាន​បោះបង់​គាត់​ជាង​២​ឆ្នាំ​ហើយ គឺ​ពេល​កូនពៅ​កើត​បាន​ប៉ុន្មាន​ខែ ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា សព្វថ្ងៃ​គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅ​តែ​ពី​ដើរ​បោក​ខោអាវ​តាម​ផ្ទះ​នោះ​ទេ ថ្ងៃ​ណា​បាន​បោក​ខោអាវ​ឱ្យ​គេ​ទៅ​បាន​ប្រាក់​ទិញ​អង្ករ និង​ម្ហូប ថ្ងៃ​ណា​ក៏​អត់​ទៅ មួយ​ថ្ងៃ​គាត់​បោក​ខោអាវ​ឱ្យ​គេ​បាន​ប្រាក់​៨​ពាន់ ទៅ​១​ម៉ឺន ឬ​១​ម៉ឺន​២​ពាន់​រៀល ប្រាក់​នេះ​គាត់​លៃលក ចាយ​បាន​ពីរ​ថ្ងៃ សម្រាប់​ថ្ងៃ​ដែល​គ្មាន​ខោអាវ​បោក ។ ពេល​ខ្លះ​គាត់​ត្រូវ​ដើរទៅ​បោក​ខោអាវ​ឱ្យ​គេ​ដល់​ភូមិ​ខ្សា​ម​ដី​ជាង​២​គីឡូ ។​ចំណែក​ផ្ទះ​វិញ ដំបូល​ជញ្ជាំង​ធ្លុះធ្លាយ​អស់ហើយ និង​ជិត​រលំ​ទៀត​។ គាត់​លើកដៃ​សំពះ សូម​អង្វរ​សប្បុរ​ជន​ទី​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ឧ​ប​ត្ថ​ម​ដល់​រូប​គាត់​ដែល​កំពុង​ជួប​ការ​លំបាក​នេះ​ផង​។

លោក ស្រី សែ​ម រី​យ៉ា ក្រុមប្រឹក្សា​ភូមិ​ឃ្លាំ​ប្រាក់ បាន​បញ្ជាក់​ថា ស្ត្រី​ខាងលើ​នេះ ត្រូវ​បាន​ប្តី​បោះបង់​ចោល និង​ក្រីក្រ​ពិតមែន ក្នុង​នាម​លោក ស្រី ជា​ក្រុមប្រឹក្សា​ភូមិ ក៏​សូម​អំពាវនាវ​ដល់​សប្បុ​សជន សូម​មេត្តា​ជួយ​ដល់​ស្ត្រី​ខាងលើ​នេះ​ផង ។

នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា នេះ​ដែរ លោក ថោ​ង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុទ្ធ​ជន​បាន​ទៅ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​រស់​យ៉ាង​លំបាក​របស់​ស្ត្រី​មេម៉ាយ​ខាងលើ  ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​៨​ម៉ឺន​រៀល និង​សន្យា​ស្វែងរក​មូលនិធិ​ធ្វើ​ផ្ទះ​មួយ​ខ្នង​ជូន​ស្ត្រី​ខាងលើ​នេះ​ផង​ដែរ ៕