ឥ​ទ្ឋិ​ពល​ព្យុះ NEPARTAK នឹង​ធ្វើ​ឲ្យ​ភ្លៀង​រន្ទះ​ខ្យល់​កើតឡើង​ច្រើន​រយៈពេល​៦​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ ព្យុះ NEPARTAK បាន​កើតឡើង​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងកើត​ប្រទេស​ហ្វី​លី​ពី​ន ហើយ​ព្យុះ​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងជើង​ក្នុង​ល្បឿន​១៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ចាប់ពី​ថ្ងៃ​ទី​០៥​ដល់​ថ្ងៃ​ទី​១២​កក្កដា ២០១៦ ខ្យល់មូសុង​និរតី​និង​ជ្រលង​សម្ពាធ​ទាប​នឹង​បង្កើន​ឥ​ទ្ឋិ​ពល​មក​លើ​ប្រទេស​កម្ពុជា​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បោកបក់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ចាប់ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១២ កក្កដា ២០១៦ ។

នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​០៤ កក្កដា ២០១៦ ៕