សម្តែង​ញាត់​សត្វ​ប្រចៀវ​ពី​ក្បាល​ចូលក្នុង​មាត់​អត់​ខ្លាច​ខាំ ដើម្បី​បង្កើន​ការយល់​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ​

បុរសម្នាក់នៅក្នុងប្រទេសប្រេស៊ីល ដែលសម្រេចបានកំណត់ត្រាពិភពលោកជាច្រើនរួចទៅហើយ តាមរយៈការធ្វើអ្វីៗចម្លែកជាមួយសត្វ, បានដាក់សត្វប្រចៀវរស់២ក្បាល ចូលក្នុងមាត់របស់គាត់ ។

លោក Arteval Duarte ដែលជាសកម្មជនបរិស្ថាន នៅក្នុង Jachunda, នៅពេលនោះ គាត់បានដាក់ប្រចៀវរស់២ក្បាលចូលក្នុងមាត់របស់គាត់ ដោយមិនខ្លាចវាខាំងឡើយ ។ Duarte បានថតវីដេអូពីសកម្មភាពប្លែកនេះរបស់ខ្លួន និងបង្ហោះវាចូលអ៊ីនធើរណេត, ទីកន្លែងដែលវីដេអូនេះទទួលបានការទស្សនាយ៉ាងច្រើន ។

តាមរយៈខ្សែវីដេអូឃ្លីប, នោះប្រចៀវត្រូវបានទទះស្លាបរបស់វា មុនពេល Duarte បិទមាត់ ។ Duarte បន្ទាប់មក បានដាក់ប្រចៀវទី២ចូលក្នុងមាត់របស់គាត់ មុនពេលអនុញ្ញាតឲ្យពួកវាហើយចេញខាងក្រៅវិញ ។

ប្រចៀវទី២បានហើរចេញភ្លាមៗ នៅពេលគាត់ចំហរមាត់, ប៉ុន្តែ អាទី១នៅអែនអនពីរបីវិនាទី ទាល់តែ Duarte ប្រើអណ្តាតរុញវាចេញ ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោក Duarte បានកត់ត្រាការសម្តែងចម្លែកៗជាច្រើន ដើម្បីបង្កើនការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើនៅ Amazon ៕