អត្ថប្រយោជន៍​៥​យ៉ាង ពី​ខ្ទឹមបារាំង ពិត​ជា​វិសេស​វិសាល

ខ្ទឹមបារាំង​ជាទូទៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​គ្រឿង សម្រាប់​ដាក់​ឲ្យ​អាហារ​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់ ខណៈ​អ្នក​ខ្លះ​ចូលចិត្ត​វា និង​អ្នក​ខ្លះ​ទៀត​មិន​ចូលចិត្ត​វា ប៉ុន្តែ​យើង​ពិតជា​មិន​អាច​ប្រកែក​បាន​ឡើយ ព្រោះ​វា​គឺ​ជា​គ្រឿង​ផ្សំ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​ឲ្យ​អាហារ​កាន់តែ​ឈ្ងុយ​ឆ្ងាញ់។ ជា​មួយ​គ្នា​នេះ​ដែរ ខ្ទឹមបារាំង​មិនមែន​ត្រឹមតែ​ជា​បន្លែ ដែល​ធ្វើ​ឲ្យ​អាហារ​កាន់​តែ​មាន​ឱជារស​នោះ​ទេ តែ​វា​ក៏​ជា​បន្លែ​ដែល​ធ្វើ​ឲ្យ​អ្នក កាន់​តែ​មាន​សុខភាព​ល្អ​ផង​ដែរ។

 

អត្ថប្រយោជន៍​៥​យ៉ាង ពី​ខ្ទឹមបារាំង ពិត​ជា​វិសេស​វិសាល

 

បើ​ទោះ​បី​ជា​ខ្ទឹមបារាំង អាច​ធ្វើ​ឲ្យ​អ្នក​ហូរ​ទឹកភ្នែក នៅ​ពេល​ចិត​វា​ក៏​ពិត​មែន ប៉ុន្តែ​អត្ថប្រយោជន៍​ទាំង​៥​យ៉ាង ដ៏​វិសេស​វិសាល​នេះ នឹង​ធ្វើ​ឲ្យ​ទឹកភ្នែក​របស់​អ្នក​មាន​តម្លៃ។

 

១) កម្ចាត់​ជាតិពុល

ទទួល​ទាន​ខ្ទឹមបារាំង​ឆៅ នឹង​ជួយ​កម្ចាត់​ជាតិពុល ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នក។

 

២) បំបាត់​ជំងឺ​គ្រុន

ការ​ទទួល​ទាន​ខ្ទឹមបារាំង មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ។ ប្រសិន​បើ​អ្នក​កើត​មាន​ជំងឺ​គ្រុន​ជា​រឿយៗ សូម​យក​ខ្ទឹមបារាំង​មួយ​ចំណិត ដាក់​នៅ​ក្នុង​ស្រោមជើង​របស់​អ្នក រួច​ពាក់​វា​នៅ​ពេល​គេង​យប់។ នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន​របស់​អ្នក យ៉ាង​ងាយ​ស្រួល​ជា​ទីបំផុត ដោយ​មិន​ចាំបាច់​ទទួល​ទាន​ថ្នាំពេទ្យ​ឡើយ។

 

អត្ថប្រយោជន៍​៥​យ៉ាង ពី​ខ្ទឹមបារាំង ពិត​ជា​វិសេស​វិសាល

 

៣) ធ្វើ​ឲ្យ​មាន​សុខភាព​បេះដូង​ល្អ

ខ្ទឹមបារាំង ផ្ទុក​ទៅ​ដោយ​សារធាតុ​ស្ពាន់ធ័រ ដែល​អាច​ជួយ​ការពារ​គ្រាប់​ឈាម មិន​ឲ្យ​កក​ដុំៗ ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​ជំងឺ​គាំង​បេះដូង។ ការ​​ទទួល​ទាន​ខ្ទឹមបារាំង​ទៀង​ទាត់ ក៏​អាច​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម ដើម្បី​ជា​ប្រយោជន៍​ដល់​បេះដូង​របស់​អ្នក​ផង​ដែរ។

 

៤) ប្រឆាំង​រោគ​រលាក

ខ្ទឹមបារាំង ក៏​អាច​ជួយ​ការពារ​ពី​រោគ​រលាក ដូច​ខ្ទឹមស​អីចឹង​ដែរ។ ជាង​នេះ​ទៅ​ទៀត សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខ្ទឹមបារាំង ដែល​វា​អាច​ការពារ​ការ​ផលិត​អាស៊ីត​ខ្លាញ់ នៅ​ក្នុង​ខ្លួន​របស់​អ្នក ដែល​​បណ្ដាល​ឲ្យ​កើត​មាន​រោគ​រលាក​ផ្សេងៗ ដូចជា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជាដើម។

 

៥) កាត់បន្ថយ​ការ​រលាក

មនុស្ស​មួយ​ចំនួន​មិន​អាច​ជៀស​ផុត​ពី​ការ​រលាក​បាន​ឡើយ ជា​ពិសេស​នៅ​ពេល​ដែល​ពួកគេ កំពុង​បំពេញ​ភារកិច្ច​នៅ​ក្នុង​ផ្ទះបាយ។ ខ្ទឹមបារាំង ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ផ្សេងៗ​ដែរ ដោយ​គ្រាន់​តែ​កាត់​ខ្ទឹមបារាំង​ជា​ពីរ​កំណាត់ រួច​យក​វា​ដាក់​នៅ​ត្រង់​កន្លែង​ដែល​រលាក និង​ទុក​វា​ចោល​រយៈពេល ២-៣នាទី វា​នឹង​ធ្វើ​ឲ្យ​ការ​ឈឺចាប់​របស់​អ្នក​ធូរ​ស្រាល​ជាមិនខាន។

 

សរុប​សេចក្ដី​មក ខ្ទឹមបារាំង​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​សុខភាព ប្រសិនបើ​អ្នក​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​កាត់​ខ្ទឹមបារាំង​ជា​ពីរ​កំណាត់​រួច អ្នក​មិន​គួរ​ទុក​វា​ឲ្យ​លើស​ពី​ពីរ​ថ្ងៃ​ឡើយ ព្រោះ​អ្នក​នឹង​មិន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​វា​ទៀត​ឡើយ។ ខ្ទឹមបារាំង ដែល​មាន​គុណភាព​បំផុត គឺ​ខ្ទឹមបារាំង​ស្រស់ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ទិញ​ខ្ទឹមបារាំង សូម​ជ្រើសរើស​យក​ខ្ទឹមបារាំង​ដែល​មិន​ខូច​ស្អុយ និង​មាន​សភាព​ពេញ​លេញ​ល្អ ហើយ​ទង​របស់​វា​បិទ​ជិត៕

 

ចុចអាន៖អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ស៊ុត​ពណ៌ស​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពីមុន​មក

ចុចអាន៖ទឹក​មា្ន​ស់​មាន​ប្រសិទ្ធភា​ព ​៥​ដង ​លើសពី​ទឹក​ថ្នាំ​សេរ៉ូ​ក្អក​

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ stethnews