អ្នកគាំទ្រ ឆ្ងល់ថាតារាស្រីថៃ Sririta អាយុ៣៤ឆ្នាំហើយ តែសម្រស់វិញ អត់ចាស់សោះអញ្ចឹង?

ថៃ៖ តារាស្រីថៃ Sririta Jensen ត្រូវបានអ្នកគាំទ្រ ចាប់អារម្មណ៍លើសម្រស់យ៉ាងខ្លាំង ដែលវ័យរបស់នាង កាន់តែជ្រេទៅហើយ តែបែរជាមិនចាស់ទៅតាមអាយុបន្តិចសោះ។

តារាស្រី កូនកាត់ថៃ-ដាណាម៉ាក រូបនេះ បានធ្វើឲ្យមនុស្សជាច្រើន បានស្គាល់នាងតាមរយៈ រឿងភាគថៃ និងស្ពតពាណិជ្ជកម្មនានា ហើយក្នុងរយៈពេល១០ឆ្នាំនេះ អ្នកគាំទ្រក៏បានសម្គាល់ឃើញថា នាង Sririta នៅតែស្រស់ស្អាត គ្មានប្រែប្រួល ហើយ ថែមទាំងត្រូវបានគេដាក់ឈ្មោះឲ្យនាងថា រាជនីនៃសម្រស់ទៀតផង។ 

ក្នុងនោះដែរ ក៏មានមនុស្សភាគច្រើន តែងតែចង់ដឹងថា Sririta មានតិចនិកអ្វី ក្នុងការធ្វើឲ្យសម្រស់របស់នាង នៅក្មេងបែបនេះ?

សម្រាប់នាង Sririta ក៏បានបង្ហាញនូវវិធីខ្លះៗផងដែរ ដែលជួយឲ្យនាងអាចរក្សាសម្រស់ឲ្យនៅតែស្អាតជានិច្ច។ ចំពោះតិចនិករបស់នាង គឺនាងតែងមើលថែសុខភាព ទាំងខាងក្រៅ និងខាងក្នុងរាងកាយ ដែលខាងក្រៅ នាងតែងតែចំណាយពេលហាត់ប្រាណជាប្រចាំ និងខាងក្នុងវិញ នាងចូលចិត្តជ្រើសរើសអាហារណាដែលមានប្រយោជន៍ ចំពោះសុខភាព។ មួយវិញទៀត​ ការញ៉ាំរបបអាហារត្រឹមត្រូវ និងវីតាមីនជំនួយ​ មិនត្រឹមតែជួយនាងឲ្យមានសុខភាពល្អនោះទេ ថែមទាំងជំនួយដល់ស្បែកឲ្យស្រស់បំព្រង និងភ្លឺថ្លាផងដែរ។

តារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានបន្ថែមថា សារធាតុវីតាមីនC មានប្រយោជន៍ណាស់ចំពោះសុខភាពស្បែក ដែលវាជួយកាត់បន្ថយនូវស្នាមជ្រីវជ្រួញ និងនៅតែក្មេងជាងវ័យ៕

តោះមើលសម្រស់របស់នាង Sriritaទាំងអស់គ្នា ថាពីមុន និងបច្ចុប្បន្ន ថាខុសគ្នាដែរទេ? 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក តារាស្រីថៃមុខស្រស់ Pancake Khemanit ក៏សម្រស់របស់នាង មិនផ្លាស់ប្តូរដែរ នៅតែក្មេងជាងវ័យ។

តារាស្រីថៃមុខស្រស់ Pancake Khemanit ត្រូវបានមហាជន ទទួលស្គាល់ថា នាងពិតជាមានសម្រស់ស្អាត ពីធម្មជាតិពិតៗ។

យោងតាមគេហទំព័រថៃមួយ បានប្រមូលនូវរូបថតចាស់ៗជាច្រើនសន្លឹក របស់នាង Pancake តាំងពីនាងនៅក្មេង រហូតដល់ ធំពេញវ័យតែម្តង។

ចំពោះរូបថតទាំងនោះ បានបង្ហាញឲ្យឃើញថា សម្រស់របស់នាង គ្មានផ្លាស់ប្តូរអ្វីទាំងអស់ លើមុខរបស់នាង គឺនៅតែស្រស់ស្អាតបែបធម្មជាតិដដែល។ ហើយទម្រង់មុខ ដ៏គួរឲ្យស្រឡាញ់របស់នាងនេះហើយ បានធ្វើឲ្យនារីៗ ច្រណែននឹងសម្រស់របស់នាង មិនតិចនាក់ផងដែរ ។

គួរបញ្ជាក់ផងដែរថា នាង Pancake បានចូលប្រឡូកវិស័យសិល្បៈ យូរឆ្នាំណាស់មកហើយ ដែលរូបនាង បានថតសម្តែងរឿងភាគថៃ ស្ពតពាណិជ្ជកម្មនានា ជាហូរហែរ។ ហើយកាលពីប៉ុន្មានខែមុននេះ រូបនាងបានថតវីដេអូចម្រៀងមួយ ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងសន្ធឹកសន្ធាប់ពីមហាជន ជាមួយនឹងកាយវិការ បែបកាចឆ្នាស់ និងក្រមិចក្រមើមរបស់នាង នៅក្នុងវីដេអូចម្រៀងនោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload