កម្មករ​រោងចក្រ​ស៊ីន ហ្វី​ង​ជី​ង ​ធ្វើ​កូដកម្ម​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ

កម្មករ​រោងចក្រ​ស៊ីន ហ្វី​ង​ជី​ង ​ធ្វើ​កូដកម្ម​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ

ភ្នំពេញ​ ៖​ កម្មករ​រោងចក្រ​ស៊ីន ហ្វី​ង​ជី​ង ដែល​មាន​បុគ្គលិក​កម្មករ​សរុប​ចំនួន​៧៨០​នាក់ ប្រុស​៣៥០​នាក់ បាន​ផ្ទុះ​កូដកម្ម​នៅ​ចំណុច​មុខ​រោងចក្រ ​ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។

ការ​ផ្ទុះ​កូដកម្ម​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ ​នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ស៊ីន ហ្វី​ង​ជី​ង ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ​ឌួង​ងៀប​ ក្រុម​ទី​៣​ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​មាន​ថៅកែ​ជនជាតិ​ចិន។

ការ​ផ្ទុះ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ ពី​សំណាក់​កម្មករ​ទាំង​៧៨០​នាក់​នេះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១៥ ចំណុច ហើយ​បាន​ពឹង​ពាក់​សហព័ន្ធ​សហជីព​ចំនួន​២​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ ​ទី​១/- ពឹង​ពាក់​សហព័ន្ធ​សហជីព​រួបរួម​កម្មករ​(​នាង សង្ហា​)​។ ទី​២/- ពឹង​ពាក់​សហព័ន្ធ​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​(​ហង្ស រ៉ាវី​)​។ លុះ​នៅ​វេលា​ម៉ោង​១៤​រសៀល បាន​ធ្វើ​ការប្រជុំ​ដោះស្រាយ​គ្នា​ផ្ទៃក្នុង​រវាង​តំណាង​ក្រុមហ៊ុន​ និង​តំណាង​សហជីព និង​តំណាង​កម្មករ។ ប៉ុន្តែ​មិនទាន់​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​នៅឡើយ​ទេ។

គួរ​បញ្ជាក់​ថា ​នៅ​រោងចក្រ​កាត់ដេរ​យីហោ ជុង ហ្វៃ​ មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តា​ឡុង​ សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ​ ក៏​មាន​កម្មករ​ធ្វើ​កូដកម្ម​ផង​ដែរ​ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​កក្កដា ដោយ​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​ប្រាក់ខែ​ដល់​ពួកគាត់ ​ដែល​កម្មករ​ដឹង​ថា​ថៅកែ​បាន​រត់ចោល​មិន​ទទួលខុសត្រូវ​លើ​ប្រាក់ខែ​កម្មករ៕