ពិធី​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិភាព ជូន​ដល់​កម្មករ កម្មការី​នី និង​អ្នក​បើកបរ​ដឹក​កម្មករ​

ពិធី​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិភាព ជូន​ដល់​កម្មករ កម្មការី​នី និង​អ្នក​បើកបរ​ដឹក​កម្មករ​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ យុន ឈុ​ន្នី អនុរដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិ​ភាព ជូន​ដល់​កម្មករ កម្ម​ការី​នី និង​អ្នកបើកបរ​ដឹក​កម្មករ នៅ​សាលាស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន​១០០០​នាក់​។

លោក ឌុ​ច គ​ន្ធា អភិបាលស្រុក​បាន​មានប្រសាសន៍ថា ៦​ខែ​ដើម​ឆ្នាំ ២០១៦ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៥ ហើយ​កន្លងមក​រដ្ឋបាល​ស្រុក ការ​សាធារ​ណការ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ ចែក​ខិត្តប័ណ្ណ តាមរយៈ​វេទិកាសាធារ​ណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏​ដូចជា​ស្ថានភាព​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព។

លោក ជាវ ប៊ុន​រឹទ្ធ តំណាង​នាយក​បេឡា​សន្តិសុខ​សង្គម បាន​ឡើង​ថា ចំពោះ​កម្មករ កម្ម​ការី​នី ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ទាំង​ការ​ដំឡើងប្រាក់​ឈ្នួល យកចិត្តទុកដាក់​ក្នុង​ពេល​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ការងារ​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើដំណើរ និង​ពេល​មាន​ជំងឺ​វិជ្ជាជីវៈ​ជាដើម ក្នុង​ការ​ចេញថ្លៃ​ព្យាបាល​និង​ដឹកជញ្ជូន​និង ផ្តល់​ប្រាក់​សោធន​និវត្តន៍ នៅ​ពេល​ដល់​ចូល​និវត្ត។

ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ យុន ឈុ​ន្នី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ផ្សព្វផ្សាយ​សុ​វត្ថ​ភាព​ចរាចរ​ផ្លូវគោក និង​ចែក​មួក​សុ​វត្ថ​ភាព ជូន​ដល់​កម្មករ កម្ម​ការី​នី និង​អ្នកបើកបរ​ដឹក​កម្មករ នៅ​សាលាស្រុក​ស្វាយ​អ​ន្ទ​រ ក្នុង​គោលបំណង បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវ​គោក​ចំពោះ​កម្មករ កម្ម​ការី​នី ដូច្នេះ​គណៈកម្មាធិការ​ជាតិ​សុ​វត្ថ​ភាព​ចរាចរណ៍​ផ្លូវគោក​បាន​សហការ​ជាមួយ​បេឡា​សន្តិ​សង្គម អាជ្ញាធរ​មូលដ្ឋាន និយោជក សហជីព បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ចរាចរណ៍​ផ្លូវគោក​ភាព ជូន​ដល់​កម្មករ កម្ម​ការី​នី និង​អ្នកបើកបរ​ដឹក​កម្មករ​។ ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ ដល់​អ្នកបើកបរ​ដឹក​កម្មករ កម្ម​ការី​នី គប្បី​ប្រើប្រាស់​រយ​យន្ត​ប្រភេទ​តូរីស ទើប​មាន​សុ​វត្ថ​ភាព មិន​ត្រូវ​យក​រថយន្ត​ដឹកទំនិញ​មក​ដឹក​កម្មករ​នោះ​ទេ​។ មិន​ត្រូវ​ផ្ទុក​កម្មករ​លើស​ចំណុះ​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។ អ្នកបើកបរ​យានយន្ត​ត្រូវ​មាន​ប័ណ្ណ​បើកបរ និង​មាន​ស្លាក​លេខ​ត្រឹមត្រូវ និង​មាន​វិញ្ញាបនបត្រ ​ត្រួតពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ ដែល​មាន​សុពលភាព​។ ក្នុង​ករណី​ដឹក​កម្ម​ឡាន​ដឹកទំនិញ ត្រូវ​ត្រៀម​កៅអី​អង្គុយ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​មាន​រនាំង​ដែក​បាំង​ជុំវិញ មិន​ឲ្យ​ដាក់​ដៃ​ចេញ​មក​ក្រៅ ​ហាម​ផ្ទុក​លើស​ចំណុះ រថយន្ត ត្រួវ​ធានា​លក្ខណៈ​បច្ចេកទេស ឲ្យ​មាន​សុ​វត្ថ​ភាព ជាពិសេស​ចំពោះ​កង់ ភ្លើង ហ្វាំ​ង​ចង្កូត​។ ត្រូវ​បើកបរ​ដោយ​គោរព​ច្បាប់ គ្រប់​ពេល គ្រប់​ទីកន្លែង ជាពិសេស​ត្រូវ​បើក​គោរព​ល្បឿន​កំណត់ គោរព​សញ្ញា​ចរា​ចរណ៍​គោរព​សិទ្ធ​អាទិភាព ប្រកាន់​ស្តាំ ធានា​សុ​វត្ថ​ភាព​ក្នុង​ការ​ជែង ការ​បត់ ការ​ឈប់ ឬ​ចត​ធានា​ឲ្យ​មាន​សណ្ដាប់ធ្នាប់ មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍៕