ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ជួសជុលនិងស្ដារឡើងវិញបាន៤០%ហើយ

ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ជួសជុលនិងស្ដារឡើងវិញបាន៤០%ហើយ



ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ។

ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ជួសជុលនិងស្ដារឡើងវិញបាន៤០%ហើយ

ក្រសួង​បាន​ថ្លៃ​ឲ្យ​ដឹង​បែបនេះ កាលពី​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៦ នៅក្នុង​របាយការណ៍​ផ្សព្វផ្សាយ​អំពី​ដំណើរការ​នៃ​ការ​អនុវត្ដ​គម្រោង​ស្ដារឡើងវិញ នៃ​ប្រព័ន្ធ​ធា​រាស្ដ្រ និង​សមិទ្ធផល ដែល​សម្រេចបាន ពី​ការ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក នៅក្នុង​ខេត្ដ​កំពង់ធំ។

ក្រសួង​ខាងលើ​បន្ថែមថា គម្រោង​ជួសជុល និង​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង មាន​ទំហំ​ការងារផ្សេងៗគ្នា​ជាច្រើន​ដូចជា ជួសជុល និង​ស្តារ​ប្រឡាយ​មេ ០១ ខ្សែ ប្រវែង ១៨ គីឡូម៉ែត្រ (បាត​ក្រោម ១៥ ម៉ែត្រ, មាត់​លើ ៥៨ ម៉ែត្រ, ជម្រៅ​ជា​មធ្យម ៣ ម៉ែត្រ, ប្រវែង​ខ្នាត​ទទឹង​របស់​ប្រឡាយ​ពី​ភ្លឺ​ម្ខាង ទៅ​ភ្លឺ​ម្ខាង ប្រវែង ១២០ ម៉ែត្រ), សាងសង់​សំណង់​សិល្បការ​ធំ​តូច សរុប​ចំនួន ៤១ កន្លែង, ចាក់​បេតុង​អាក​មេ​ភ្លឺ​អម​សងខាង​ប្រឡាយ សរុប​ប្រវែង ៨ គីឡូម៉ែត្រ, ចាក់​គ្រួស​ក្រហម​លើ​ខ្នង​ភ្លឺ​អម​សងខាង​ប្រឡាយ សរុប​ប្រវែង ១៨ គីឡូម៉ែត្រ, ដាំ​ស្មៅ​ម៉ា​ឡេ​តាម​ជើងទេរ​ភ្លឺ​អម​សងខាង​ប្រឡាយ សរុប​ប្រវែង ១០ គីឡូម៉ែត្រ។

ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ជួសជុលនិងស្ដារឡើងវិញបាន៤០%ហើយ

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា បច្ចុប្បន្ន ក្រសួង​កំពុងធ្វើការ​សិក្សា​គ្រោង​ប្លង់​លម្អិត លើ​ប្រព័ន្ធ​ប្រឡាយ​រង​ទី ២ ទី ៣ និង​ប្រព័ន្ធ​ប្រឡាយ​ជើង​ក្អែប ដែលមាន​ប្រវែង​សរុប​រហូតដល់​រាប់រយ​គីឡូម៉ែត្រ និង​ចែកចេញជា ៧ ប្លុក ដើម្បី​នាំ​ទឹក ទៅដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ ។ ការងារ​សិក្សា​គ្រោង​ប្លង់​នេះ សម្រេចបាន​ប្រមាណ ៧០ ភាគរយ ហើយនឹង​ត្រូវ​ចាប់ដំណើរការ​អនុវត្ត នាពេល​ដ៏​ខ្លី​ខាងមុខ ។

ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ជួសជុលនិងស្ដារឡើងវិញបាន៤០%ហើយ

ក្រោយពេល​បញ្ចប់​គម្រោង​នេះ​ទាំងស្រុង ៕

ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ជួសជុលនិងស្ដារឡើងវិញបាន៤០%ហើយ