អាជ្ញាធរ​រាជធានី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​បើ​កវេទិកា​សាធារណៈ​ជាប្រចាំ ដើម្បី​រក​គន្លឹះ​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​ទាំងមូល​មាន​សុវត្ថិភាព​

អាជ្ញាធរ​រាជធានី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​បើ​កវេទិកា​សាធារណៈ​ជាប្រចាំ ដើម្បី​រក​គន្លឹះ​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​ទាំងមូល​មាន​សុវត្ថិភាព​

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​លោក ប៉ា សុជាតិ​វង្ស​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​អស់​ត្រូវ​បើ​កវេទិកា​សាធារណៈ​ជាប្រចាំ ដើម្បី​រក​គន្លឹះ​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​ទាំងមូល​មាន​សុវត្ថិ​ភាព។ ដោយ​លោក​បញ្ជាក់​ថា ការ​បើក វេទិកា​សាធារណៈ​នេះ ​គឺ​ប្រជាពលរដ្ឋ​ពួកគាត់​អាច​ផ្តល់​មតិ យោបល់​និង​ភាព​អសកម្ម​នានា របស់​មន្ត្រី​យើង​មួយ​ចំនួន​ដើម្បី​ឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើការ​កែតម្រូវ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ក៏​អាច​ផ្តល់​ជា​ព័ត៌មាន ឈាន​ទៅដល់​ការ​បង្ក្រាប​បទ​ល្មើសៗ​ផ្សេងៗ​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ។ គ្រប់​រឿង បើ​មិន​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ​គឺ​មិន​អាច​សម្រេច​បាន​ជោគជ័យ​នោះ​ទេ​។

លោកប៉ា សុជាតិ​វង្ស​ បាន​ជំរុញ​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​៤​ ខែកក្កដា​ ឆ្នាំ​២០០១៦ ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសភា​និង​សមិទ្ធផល​នានា ក្នុង​វត្ត​តាំងក្រសាំង​ខាងជើង ស្ថិតនៅ​ក្នុង​ភូមិ​ចម្ការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ពាក់ព័ន្ធ​នឹង​ពី​ធី​ខាង​លើ​នេះ លោកប៉ា សុជាតិ​វង្ស តំណាង​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា ការ​ជួប​ជុំគ្នា​នា​ពេលនេះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរួបរួម​សាមគ្គី ឯកភាព ទាំង​ពុទ្ធចក្រ ទាំង​អ​ណា​ចក្រ បង្កើត​បាន​ជា​កម្លាំង​សរុប​មួយ​ដ៏​ធំធេង​ក្នុងចំណោម​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ឈាន​ទៅ​រួមគ្នា​ថែរក្សា​ការពារ លើកកម្ពស់​គុណ​តម្លៃ​ព្រះពុទ្ធសាសនា និង​រួមចំណែក​ការ​អភិវឌ្ឍ​ប្រទេសជាតិ។

លោក​អភិបាល​បាន​បន្ត​ថា យើង​ទាំង​អស់​គ្នា​ពិតជា​ជ្រាប​ច្បាស់​ថា ព្រះពុទ្ធសាសនា គឺជា​សាសនា​មួយ​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​សង្គម​របស់​យើង ជា​យូរលង់​ណាស់​មក​ហើយ​។ ព្រះពុទ្ធសាសនា​បាន​ប្រមូល​ផ្គុំ​បាន​នូវ​កម្លាំង​ប្រកបដោយ​សីលធម៌​ល្អ ផ្តល់​ឲ្យ​សង្គម​យើង​ទាំងមូល

បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កិច្ច​កសាង​ប្រទេសជាតិ​។ ព្រះពុទ្ធសាសនា បាន​ដិត​ជាប់​ក្នុង​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តរៀងមក ដោយ​គ្រាន់តែ​មានការ​រីកចម្រើន ឬ​ធ្លាក់ចុះ​ទៅតាម​សភាពការណ៍​នៃ​ប្រទេសជាតិ​តែប៉ុណ្ណោះ​។ ស្ថិត​ក្នុង​ទិដ្ឋភាព​បែបនេះ ទើប​ប្រជាពលរដ្ឋ បានរួម​គ្នា​កសាង​វត្ត​អារាម​នានា​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ទុកជា​ទី​សក្ការបូជា​។

លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍ថា វត្ត​តាំងក្រសាំង​ខាងជើង មាន​ផ្ទៃដី​៣​ហិកតា​៦០​អារ មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​១៤​អង្គ ដែល​គិត​មកដល់ពេលនេះ​មាន​អាយុកាល​៥៩២​ឆ្នាំ​ហើយ ដែល​ក្នុង​នោះ​ឆ្លងកាត់​ព្រះ​ចៅអធិការ​ចំនួន​១១​ព្រះអង្គ​។ ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន​នានា បាន​រួបរួម​ជា​សទ្ធា​ជ្រះថ្លា​ជំរុញ​ការ​កសាង​វត្ត​នេះ​ជា​បន្តបន្ទាប់​ដូច​មាន​ទិដ្ឋភាព​ជាក់ស្ដែង​ចំពោះ​មុខ​នេះ​ស្រាប់។

លោក​ហែម ដា​រិ​ទ្ធិ​បន្ត​ឲ្យ​ដឹង​ទៀត​ថា សំណង់​ជាច្រើន​ដូចជា ខ្លោងទ្វារ រោង​បាយ រៀប​ការ៉ូឡា រូ​បដិមា​កា សាងសង់​ប្រាសាទ​មាស ប្រាសាទ​ប្រាក់ របង ផ្លូវ​មុខ​ព្រះវិហារ ដងទង់​ជាតិ បន្ទប់​អនាម័យ​ជាដើម ក្នុង​ទី​អារាម​វត្ត នេះ បាន​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​១៤២២១០​ដុល្លារ។ ដោយ​ឡែ​ង​ចំពោះ​ឧបដ្ឋានសាលា​ថ្មី​នេះ​វិញ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ថ្ងៃទី​២ ខែមករា ​ឆ្នាំ​២០១៥ ដែល​មាន​ទំហំ ៤៣​ម៉ែត្រ គុណ​និង​២៤​ម៉ែត្រ​និង​មាន​កម្ពស់​២២​ម៉ែត្រ​និង​ចំណាយ​បច្ច័យ​អស់​ចំនួន​៤០៤២៣៤​ដុល្លារ។ សំណង់​ទាំងអស់​នេះ គឺ​ពិតជា​កំណត់​ទ្រព្យ​ដ៏​ប្រពៃ​របស់​ម្ចាស់​សទ្ធា​ទាំងឡាយ កប់​ទុក​ក្នុង​ព្រះពុទ្ធសាសនា សម្រាប់​អនាគតជាតិ​ខាងមុខ​៕