និស្សិតៗ​ចិន​នៅ​អូស្ត្រាលី​រកចំណូលបានរ​ហូត​ដល់ ៣ ពាន់​ដុល្លារ​អាមេរិក ក្នុង​១​សប្តាហ៍ តាមរយៈ​ការលក់​រូបមន្ត​ទារក និង​ផលិតផល​សុខភាព​ទៅកាន់​ចិន​

បណ្តានិស្សិតចិនថ្នាក់បញ្ចប់ការសិក្សា បាននិងកំពុងបង្កើតសំណាងតូចមួយ តាមរយៈការលក់រូបមន្តទារក, វីតាមីន, ទឹកឃ្មុំ manuka និងផលិតផលសុខភាពផ្សេងៗទៀត ទៅកាន់មិត្តភក្តិ និងសាច់ញាតិ តាមរយៈ WeChat ។

Business Insider រាយការណ៍ថា និស្សស្រីម្នាក់ឈ្មោះ Lin អាយុ ២៥ ឆ្នាំ រកចំណូលបានរហូតដល់ ៣,០០០ ដុល្លារអាមេរិក ក្នុង១សប្តាហ៍ ខណៈនិស្សិតភាគច្រើនទៀត នៅក្នុងប្រទេសអូស្ត្រាលី រកបានតែ ២៣ ដុល្លារអាមេរិក ក្នុង១ម៉ោង ។ នាងបង្ហោះផលិតផល នៅក្នុងខណៈពេល WeChat របស់នាង, ហើយអ្នកទិញអាចផ្ញើសារមកកាន់នាង ដើម្បីសួរពីតម្លៃ ។

ប្រតិបត្តិការជំនួញនេះ ត្រូវបានធ្វើឡើងយ៉ាងស្រួល ដោយលក្ខណៈពិសេសផ្ទេរលុយនៅលើ WeChat តែម្តង ។ គួរបញ្ជាក់ថា Lin បន្ទាប់មក ទិញផលិតផលទាំងនោះហើយ គឺនាងបានបញ្ជួនពួកវាទៅប្រទេសចិន ៕

និស្សិតៗ​ចិន​នៅ​អូស្ត្រាលី​រកចំណូលបានរ​ហូត​ដល់ ៣ ពាន់​ដុល្លារ​អាមេរិក ក្នុង​១​សប្តាហ៍ តាមរយៈ​ការលក់​រូបមន្ត​ទារក និង​ផលិតផល​សុខភាព​ទៅកាន់​ចិន​