មិនញ៉ាំអាហារពេលព្រឹក​ជាហេតុផ្តល់​ទុក្ខទោសដ​ល់ប្រព័ន្ធ​សរីរាង្គ

មិនញ៉ាំអាហារពេលព្រឹក​ជាហេតុផ្តល់​ទុក្ខទោសដ​ល់ប្រព័ន្ធ​សរីរាង្គ

ពិតណាស់ ខួរក្បាលរបស់មនុស្សយើងធ្វើការដោយពឹងផ្អែកទៅលើក្លុយកូស(ជាតិស្ករដែលបានមកពីការធ្វើសំយោគមេតាប៉ូលីសនៃអាហារ) ដែលសំខាន់សម្រាប់សកម្មភាពផ្សេងៗ ដូចជាការនិយាយស្តី គិត ដើរ អាន ចាប់វត្ថុផ្សេងៗ ជាដើម។ មេតាប៉ូលីសអាចប្រព្រឹត្តិទៅលុះណាតែមានជាតិអាហារនៅក្នុងក្រពះ របស់លោកអ្នក ។ប្រសិនបើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹក ហើយរង់ចាំរហូតដល់ថ្ងៃត្រង់ នោះលោកអ្នកកំពុងបង្អត់ប្រព័ន្ធសរី រាង្គរបស់លោកអ្នកក្នុងរយៈពេលជាង ១០ម៉ោង ហើយលោកអ្នកកំពុងបង្ខំឲ្យខួរក្បាលរបស់លោកអ្នកធ្វើការដោយគ្មានអ្វី ទ្រទ្រង់សោះ។

ការបង្អត់អា ហារដល់ខួរក្បាលរបស់លោកអ្នក នឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកចុះខ្សោយក្នុងការគិតការដោះស្រាយ ការចងចាំការរំលឹកឡើងវិញ។ល។ មនុស្សមួយចំនួនតែងតែយល់ច្រលំថា ការបង្អត់អាហារពេលព្រឹកនឹងធ្វើឲ្យគេអាចសម្រកទម្ងន់តាមពិតវា កាន់តែធ្វើឲ្យកើនទម្ងន់ទៅវិញទេ ដោយវានឹងធ្វើឲ្យងាប់កោសិការខួរក្បាលមួយចំនួន នៅពេលដែលយើងព្យាយាមបញ្ជារវា ហើយជាតិខ្លាញ់នឹងកាន់តែកើននៅក្នុងរាង្គកាយរបស់លោកអ្នក ដែលមិនធ្វើ ឲ្យលោកអ្នកស្រកទម្ងន់ឡើយ៕

ប្រភព៖ iknow

  • មិនញ៉ាំអាហារពេលព្រឹក​ជាហេតុផ្តល់​ទុក្ខទោសដ​ល់ប្រព័ន្ធ​សរីរាង្គ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:សុខភាព
Tags: