បែកធ្លាយ​ ! ដោយ​សារ​លួង​លោ​ម​ឲ្យ​ទៅ​លេង​ផ្ទះ​ញយ​ដង​ពេក

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ព្យាយាម​លួងលោម​ក្មេង​ស្រី​ម្នាក់​ឲ្យ​ទៅ​លេង​ផ្ទះ​របស់​ខ្លួន​ជា​ញឹកញាប់ ដោយ​មានការ​សង្ស័យ​ស្ត្រី​ជា​ម្តាយ​ក៏​សួរនាំ​​កូន​ស្រី​ទើប​បែក​ធ្លាយ​ថា បុរស​វ័យ​ចំណាស់​រូប​នោះ​បាន​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​៤-៥​ដង​ទៅ​ហើយ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ផ្អុង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​គ្រៀល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស៊ី​ញ ចំរើន ហៅ ម៉ូ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៩​ឆ្នាំ​ប៉ុណ្ណោះ ។

ម្តាយបង្កើត​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​រូប​នេះ​តែងតែ​មក​លួងលោម​កូនស្រី​របស់​គាត់​នាំ​យក​ទៅ​លេង​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ហើយ​រូប​ខ្លួន​ជា​ម្តាយ​ដោយ​មិន​បាន​ចាប់អារម្មណ៍​ឡើយ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​មានការ​សង្ស័យ​គាត់​ក៏​បាន​សាកសួរ​កូនស្រី ហើយ​កូនស្រី​បាន​ប្រាប់​ថា តា​ស៊ី​ញ ចំរើន បាន​ចាប់ខ្លួន​រំលោភ​បាន​សម្រេច​៤-៥​ដង​នៅ​នឹង​ផ្ទះ​របស់​គាត់ ។ ក្រោយ​ពី​បាន​សាកសួរ​កូនស្រី​រួច​មក គាត់​ជា​ម្តាយ​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កូន​គ្រៀល​ភ្លាម​ៗ​ផង​ដែរ ។

មន្ត្រី​ប៉ូ​លី​ស​ប៉ុស្តិ៍​កូន​គ្រៀល​ម្នាក់​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​យោង​ទៅ​លើ​ពាក្យបណ្តឹង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ និង​យោ​យ​តាម​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​ដូចដែល​ក្មេង​ស្រី​រង​គ្រោះ​ចោទប្រកាន់​ពិតប្រាកដ​មែន ។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​នគរបាល​ក្រុង​សំរោង ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕