ខុស ៣​ករណី​បែប​នេះ ត្រូវ​ផាក​អស់​ប៉ុន្មាន​ដែរ?

ច្បាប់ចរាចរណ៍បានចាប់ផ្ដើមរឹតបន្តឹងយ៉ាងខ្លាំងតាំងពីដើមឆ្នាំ២០១៦ មក ហើយក៏មានប្រសិទ្ធភាពណាស់ដែរ ដោយសារគេសង្កេតឃើញអ្នកធ្វើដំណើរជាច្រើនយល់កាន់តែច្បាស់ និងអនុវត្តតាម។ យ៉ាងណាក្ដី អ្នកដំណើរមួយចំនួននៅតែល្មើសច្បាប់ ដោយមិនពាក់មួកសុវត្ថិភាព រំលោភលើភ្លើងសញ្ញា និងគំនូសចរាចរណ៍ជាដើម។

ខុស ៣​ករណី​បែប​នេះ ត្រូវ​ផាក​អស់​ប៉ុន្មាន​ដែរ?

រូបមួយសន្លឹក ដែលប្រមាញ់បានដោយក្រុមអ្នកថតរូបរបស់ Sabay តាមវិថីព្រះសីហនុ ត្រង់ចំណុចស្តុបពេទ្យចិន បានបង្ហាញពីអ្នកបើកបរម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ដល់ទៅ ៣ករណី។ តាមមាត្រា៦ ចំណុច ក នៃអនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖

១. មិនពាក់មួកសុវត្ថិភាព៖ តាមមាត្រា៦ ចំណុច ក ត្រូវផាកពិន័យ ១៥០០០រៀល
២. មិនគោរពភ្លើងសញ្ញាចរាចរណ៍៖ តាមមាត្រា៨ ចំណុច ឈ ត្រូវពិន័យ ២៥០០០រៀល
៣. មិនគោរពគំនូសសញ្ញាសម្រាប់ថ្មើរជើង៖ តាមមាត្រា៨ ចំណុច ញ ត្រូវពិន័យ ២៥០០០រៀល៕

ប្រភព៖ sabay

  • ខុស ៣​ករណី​បែប​នេះ ត្រូវ​ផាក​អស់​ប៉ុន្មាន​ដែរ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: