ក្រុមហ៊ុន​ដីធ្លី​ដែល​ជោគជ័យ ត្រូវ​មាន​អគារ​១០ជាន់​ឡើង

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានឱ្យដឹងថា ក្រុមហ៊ុនរកស៊ីដីធ្លីណា ដែលមានអគារផ្ទាល់ខ្លួនចាប់ពី ១០ជាន់ឡើងទៅ ទើបលោកចាត់ទុកថា ជាក្រុមហ៊ុនជោគជ័យ។

ក្រុមហ៊ុន​ដីធ្លី​ដែល​ជោគជ័យ ត្រូវ​មាន​អគារ​១០ជាន់​ឡើង

លោកបានបញ្ជាក់ថា៖ “ក្រុមហ៊ុនដីធ្លីជោគជ័យមួយត្រូវចាំ…ត្រូវមានអគារផ្ទាល់ខ្លួន១០ជាន់ឡើងទៅ។ យើងប្រើ ២ជាន់សល់ ៨ជាន់ជួលឱ្យគេយកលុយ…មានទ្រព្យសម្បត្តិប៉ុណ្ណឹង អាចនិយាយថា ជាក្រុមហ៊ុនជោគជ័យ ឬក្រុមហ៊ុនមានលំនឹង”។

លោកបន្តថា ប្រសិនបើគ្មានអគារផ្ទាល់ខ្លួន ក្រុមហ៊ុននោះមិនទាន់មានលំនឹងទេ ព្រោះវិស័យអចលនទ្រព្យ មិនទៀងទាត់ឡើយ។ បើវិស័យដីធ្លីឡើងថ្លៃ ក្រុមហ៊ុនមុខរីកដូចគ្រាប់ជី តែបើធ្លាក់ចុះឬជាប់គាំងវិញ ក្រុមហ៊ុនអាចជួបវិបត្តិសេដ្ឋកិច្ច ឬប្រឈមនឹងការបិទទ្វារជាដើម។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Khmer Real Estate រូបនេះបន្តថា បើកក្រុមហ៊ុនអចលនទ្រព្យ ប្រៀបដូចជាដាំដើមត្នោតដូច្នេះដែរ ព្រោះជំនួញនេះត្រូវការពេលវេលាយូរឆ្នាំ ប៉ុន្តែចំណុចសំខាន់បំផុតក្នុងវិស័យមួយនេះ គឺភាពស្មោះត្រង់។

“ក្នុងទីផ្សារមានភ្ញៀវល្អ និងភ្ញៀវមិនល្អ។ ភ្ញៀវល្អត្រូវការអ្នកផ្ដល់សេវាកម្មល្អ ភ្ញៀវមិនល្អក៏ត្រូវការអ្នកសេវាកម្មល្អដែរ។ បើសិនយើងជាក្រុមហ៊ុនល្អ ត្រឹមត្រូវយុត្តិធម៌ ភ្ញៀវប្រភេទណាក៏មករកយើងដែរ”។ លោក គីម ហ៊ាង បញ្ជាក់។

វិនិយោគិនដដែលបានបន្ថែមលើចំណុចខាងលើថា ក្រុមហ៊ុនរកស៊ីដីធ្លីដែលជោគជ័យ គឺជាក្រុមហ៊ុនចេះពង្រឹងខ្លួន ប៉ុន្តែមិនមែនពង្រីកខ្លួនឡើយ។

“ជារួមដើម្បីជោគជ័យ ត្រូវមានចំណេះដឹង បទពិសោធន៍ ទាល់ចេះភាសា មានដើមទុន និងធំជាងគេ ត្រូវមានភាពស្មោះត្រង់ជាគោល”៕

ប្រភព៖ sabay

  • ក្រុមហ៊ុន​ដីធ្លី​ដែល​ជោគជ័យ ត្រូវ​មាន​អគារ​១០ជាន់​ឡើង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: