​ក្រសួង​ធន​ធាន​ទឹកនិង​ឧតុនិយម​៖​ សូម​ប្រុងប្រយ័ត្ន​​​ខ្ពស់​ចាប់​ពី​ថ្ងៃ​ទី​០៧-១២ កក្កដា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសជូនដំណឹងថា ព្យុះទី១ប្រចាំឆ្នាំ២០១៦ បានកើតឡើង ដូចនេះបាតុភូតភ្លៀង⁣ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ អាចនឹងមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ។ ជាពិសេសនៅលើផ្ទៃសមុទ្រអាចមានខ្យល់បក់បោកខ្លាំង។
ក្នុងសេចក្ដីជូនដំណឹងខាងលើ ក្រសួងធនធានទឹក បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ជាពិសេសអ្នកទេសចរ និងអ្នកនេសាទ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការប្រកាសបែបនេះ បន្ទាប់ពីមានព្យុះទី១ ប្រចាំឆ្នាំ២០១៦ ឈ្មោះ NEPARTAK បានកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ហើយចាប់ពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ខ្យល់មូសុងនិរតី និងជ្រលងសម្ពោធទាប នឹងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ៕

​ក្រសួង​ធន​ធាន​ទឹកនិង​ឧតុនិយម​៖​ សូម​ប្រុងប្រយ័ត្ន​​​ខ្ពស់​ចាប់​ពី​ថ្ងៃ​ទី​០៧-១២ កក្កដា ​ក្រសួង​ធន​ធាន​ទឹកនិង​ឧតុនិយម​៖​ សូម​ប្រុងប្រយ័ត្ន​​​ខ្ពស់​ចាប់​ពី​ថ្ងៃ​ទី​០៧-១២ កក្កដា

ប្រភព៖ kqube

  • ​ក្រសួង​ធន​ធាន​ទឹកនិង​ឧតុនិយម​៖​ សូម​ប្រុងប្រយ័ត្ន​​​ខ្ពស់​ចាប់​ពី​ថ្ងៃ​ទី​០៧-១២ កក្កដា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: