អតីត​សហភាព​សូវៀត​៤​ប្រទេស រួម​គ្នា​ធ្វើ​សម​យុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ NATO

សមយុទ្ធ The Rubezh 2016 នឹងត្រូវធ្វើឡើងដោយក្រុមប្រទេសអតីតសហភាពសូវៀតជាច្រើន នៅក្នុងប្រទេស Kyrgyzstan ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែតុលា ឆ្នាំ២០១៦នេះ ដោយមានប្រទេសចំនួន៤ចូលរួម ក្នុងនោះមានដូចជា រុស្ស៊ី កាហ្សាក់ស្ថាន (Kazakhstan) តាហ្ស៊ីគីស្ថាន (Tajikistan) និងកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដែល ជាម្ចាស់ផ្ទះ ដោយប្រទេសទាំងនេះ សុទ្ធសឹងជាសមាជិកអតីតសហភាពសូវៀត ។
សមយុទ្ធនេះ ត្រូវបានធ្វើឡើងដោយមានការប្រកាសពីមហាអំណាចរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុន ដែលវាត្រូវបានគេចាត់ទុកថា ជាការសងសឹកនូវអ្វីដែលអង្គការ NATO បានធ្វើមកលើរុស្ស៊ី ដោយបញ្ជូនកងទ័ព និងពង្រាយសម្ភារៈយោធាជាច្រើនទៀត ក្នុងប្រទេសដែលមានព្រំដែនជាប់រុស្ស៊ី ។
“សមយុទ្ធក្នុងចំណោមសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នេះ នឹងធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពក្នុងការប្រឈមមុខជាមួយនឹងការគំរាមកំហែងផ្នែកសន្តិសុខ ក៏ដូចជាដើម្បីប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់ដែរ” នេះបើយោងតាមលោកAnarbek Abdyrakhmanov ជាប្រធានប្រតិបត្តិការចម្បងនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ។
យោងតាមលោក Abdyrakhmanov សមយុទ្ធលើកនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ខណៈដែលប្រទេសក្នុងតំបន់នោះ ហាក់មានភាពតានតឹងកើនឡើង ស្របពេលនឹងសកម្មភាពកាន់តែខ្លាំងឡើងរបស់ក្រុមភេរវកម្មអន្តរជាតិផងដែរ ។
The Collective Security Treaty Organization (CSTO) ជាសម្ព័ន្ធមិត្តផ្នែកយោធាដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងសមាជិកទាំងឡាយតាមរយៈការសហការផ្នែកនយោបាយ និងយោធា ហើយអង្គការនេះ មានសមាជិកដូចជា រុស្ស៊ី កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន អាមេនី និងបេឡារូស ខណៈដែលអាហ្វហ្គានីស្ថាន និងស៊ែរប៊ីស្ថិតក្នុងឋានៈជាអ្នកសង្កេតការណ៍នៅឡើយទេ ។

គួរបញ្ជាក់ថា រុស្ស៊ី និង NATO បានកើតមានការប្រឈមមុខដាក់គ្នាជាខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រហូតដល់មានការបញ្ចេញទ័ពរាប់ពាន់នាក់ ពង្រាយសម្ភារៈយោធា និងធ្វើឲ្យមានសមយុទ្ធទៀតផង ៕

អតីត​សហភាព​សូវៀត​៤​ប្រទេស រួម​គ្នា​ធ្វើ​សម​យុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ NATO អតីត​សហភាព​សូវៀត​៤​ប្រទេស រួម​គ្នា​ធ្វើ​សម​យុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ NATO

ប្រភព៖ kqube

  • អតីត​សហភាព​សូវៀត​៤​ប្រទេស រួម​គ្នា​ធ្វើ​សម​យុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ NATO已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: