ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​)

ថ្មីៗនេះគ្រូសៀកជនជាតិប៉ូឡូញម្នាក់បានសាងកំហុងឆ្គងដ៏ធំមួយជាមួយវេទមន្តរបស់ខ្លួននៅក្នុងកម្មវិធីជជែកមួយរបស់ទូរទស្សន៍ TVP2 HD ហើយសម្រាប់កំហុងឆ្គងនេះបានបណ្ដាលឲ្យពិធីការិនីវ័យ ៤៦ ឆ្នាំ នាង Marzena Rogalska រងរបួសបាតដៃដែលមើលទៅពិតជាស្រាវសាច់បំផុត ។

នៅក្នុងឈុតឆាកសម្ដែងសមត្ថភាពពិសេស និងភ្លាត់ស្នៀតបង្កគ្រោះថ្នាក់ពីសំណាក់គ្រូសៀកជនជាតិប៉ូឡូញខាងលើនេះគឺ ដំបូងតម្រូវឲ្យពិធីការិនីនាង Marzena Rogalska ទម្លាក់ដៃវាយទៅលើកញ្ចាប់កាតុងចំនួន ៤ ដែលដាក់នៅលើតុ ហើយកញ្ចាប់កាតុងទាំងនោះមានមួយបង្កប់ដោយដែកមុតស្រួច ។ ជាសំណាងអាក្រក់របស់នាង Marzena Rogalska គឺនាងបានទម្លាក់ដៃវាយទៅចំកញ្ចប់កាតុងដែលមានដែកមុតស្រួច ដែលបណ្ដាលឲ្យបាតដៃរបស់នាងមុតស្ទើរតែធ្លុះម្ខាងទៅម្ខាង ហើយគ្រោះថ្នាក់នេះគឺបង្កមកពីការភ្លាត់ស្នៀតរបស់គ្រូសៀកខាងលើផ្ទាល់តែម្ដង ។ បន្ទាប់ពីជួបគ្រោះថ្នាក់អាក្រក់នេះកើតឡើងនាង Marzena Rogalska បានស្រែកយំយ៉ាងខ្លាំង និងត្រូវបានបញ្ចូនទៅព្យាបាលភ្លាមៗ ហើយជាមួយគ្នានេះនាងក៏មិនបានបន្តនៅក្នុងកម្មវិធីរហូតដល់ចប់ដែរ ។

ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​)

វីដេអូបង្ហាញពីគ្រោះថ្នាក់ដែលបង្កឡើងពីវេទមន្តរបស់គ្រូសៀកជនជាតិប៉ូឡូញខាងលើ ត្រូវបានគេបង្ហោះជាសាធារណៈនៅលើបណ្ដាញយូធូប ហើយក្នុងនោះមានមហាជនជាច្រើនសរសេរថា គ្រោះថ្នាក់នេះគឺបង្កមមកពីគ្រូសៀកម្នាក់នេះទាំងស្រុង ។ ទន្ទឹមគ្នានេះដែរនាង Marzena Rogalska បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា «អគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា ខ្ញុំនៅរស់ទេ ហើយអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ» ៕

ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​) ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​) ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​) ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​) ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​)

ប្រភព៖ pmhotnews

  • ការ​ភ្លាត់ស្នៀត​គ្រូ​សៀក​ម្នាក់​ស្ទើរតែ​ធ្វើ​ឲ្យ​ពិធី​ការិនី​ទូរទស្សន៍​ធ្លុះ​បាតដៃ (​មាន​វីដេអូ​)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:វីដេអូ
Tags: