ត្រី​ចិញ្ចឹម​នៅ​កម្ពុជា​កើនឡើង​២០​ភាគរយ​កាលពី​ឆ្នាំ​២០១៥ និពន្ធដោយ : ថ្មីៗ       July-04-2016, 4:41 pm         49

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ត្រី​ចិញ្ចឹម​នៅ​កម្ពុជា​កើនឡើង​២០​ភាគរយ​កាលពី​ឆ្នាំ​២០១៥​ភ្នំពេញ​៖ ក្នុងខណៈ​ពេលដែល​ត្រី​ធម្មជាតិ​មានការ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វេ​ង សាខុន បានប្រកាស​ក្នុងឱកាស​ទិវា​មច្ឆា​ជាតិ​កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៦​កន្លងមក​ថា បរិមាណ​ផលិតកម្ម​ត្រី​ចិញ្ចឹម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា​២០​ភាគរយ​កាលពី​ឆ្នាំ​២០១៥​កន្លងមក​។

​បរិមាណ​ត្រី​ចិញ្ចឹម​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន​១៤៣ ០០០ តោន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្តល់​ឲ្យ​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វេន សាខុន ក្នុង​ពិធី​មច្ឆា​ជាតិ​កាលពី​ចុង​សប្តាហ៍​មុន​។

ត្រី​ចិញ្ចឹម​នៅ​កម្ពុជា​កើនឡើង​២០​ភាគរយ​កាលពី​ឆ្នាំ​២០១៥ និពន្ធដោយ : ថ្មីៗ       July-04-2016,  4:41 pm         49

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​មានប្រសាសន៍ថា ការចិញ្ចឹម​ត្រី​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់ ក្នុងខណៈ​ពេលដែល​ត្រី​ធម្មជាតិ​បាន​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។  ការថយចុះ​ត្រី​ធម្មជាតិ​ត្រូវបាន​លោក​រដ្ឋមន្ត្រី​ពន្យល់ថា ទី​១ គឺ​បណ្តាលមកពី​កំណើន​ប្រជាពលរដ្ឋ​។ ទី​២ ការផ្លាស់ប្តូរ​អាកាសធាតុ និង​ទី​៣ គឺ​ដោយសារ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​។

​លោក វេន សាខុន បាន​ឲ្យ​ដឹង​ទៀតថា ទិន្នផល​ត្រី​សរុប​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​៧៥១ ០០០ តោន​នៅក្នុង​ឆ្នាំ​២០១៥ ក្នុងនោះ ត្រី​ទឹកសាប​មាន​ចំនួន​៤៨៧ ០០០​តោន​, ត្រី​ទឹកប្រៃ​ចំនួន​១២០ ០០០ តោន និង​ត្រី​ចិញ្ចឹម ១៤៣ ០០០ តោន​៕

ត្រី​ចិញ្ចឹម​នៅ​កម្ពុជា​កើនឡើង​២០​ភាគរយ​កាលពី​ឆ្នាំ​២០១៥ និពន្ធដោយ : ថ្មីៗ       July-04-2016,  4:41 pm         49