ប្រយ័ត្ន​ស៊ុត​ក្លែងក្លាយ​មកពី​ប្រទេស​ចិន​! (​មាន​វីដេអូ​)

6 Videos


ពត៌មានពីអាហារក្លែងក្លាយតែងតែមានលេចលឺជាច្រើន និងកំពុងតែបង្ករក្តីព្រួយបារម្ភខ្លាំងនៅពេលវាបានជ្រៀតចូលទីផ្សារ ។

P9

ប្រយ័ត្ន​ស៊ុត​ក្លែងក្លាយ​មកពី​ប្រទេស​ចិន​! (​មាន​វីដេអូ​)

ប្រទេសចិនត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលល្បីពីបញ្ហាគ្រឿងទេស និងម្ហូបអាហាររបស់ពួកគេ ដែលច្រើនតែសំបូរដោយរបស់ក្លែងក្លាយ គឺមិនត្រឹមតែសំបូរនូវសម្លៀកបំពាក់និងគ្រឿងបរិក្ខាអេឡិចត្រូនិចក្លែងក្លាយច្រើនប៉ុណ្ណោះទេ តែចំពោះអាហារក៏មានច្រើនណាស់ដែរ ។

បច្ចុប្បន្ននេះ មានអាហារក្លែងក្លាយមួយចំនួនដែលផលិតនៅក្នុងប្រទេសចិន ដូចជា អង្ករ សាច់ ស៊ុត ទឹកដោះគោ និង ទឹកសុទ្ធក៏មានក្លែងក្លាយផងដែរ ។ អ្នកដែលផលិតផលិតផលក្លែងក្លាយទាំងនេះ ពួកគេមិនខ្វល់ពីសុវត្ថិភាពនិងសុខភាពរបស់មនុស្សទូទៅនោះទេ គឺគេធ្វើយ៉ាងម៉េចអោយតែបានផលចំណេញ ។

ថ្មីនេះនេះ ពត៌មានពីស៊ុតក្លែងក្លាយ ដែលប្រើសារធាតុកែច្នៃពីឧស្សាហកម្មមួយចំនួនកំពុងបង្ករក្តីបារម្ភ ដល់សាធារណៈជន ។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯងជាពិសេសបើអ្នកធ្វើដំណើរទៅប្រទេសចិន និងមានបំណង ចង់ទិញវត្ថុអ្វីផ្សេងៗនោះ គឺភាគច្រើននៃវត្ថុទាំងនោះច្រើនជារបស់ក្លែងក្លាយ ៕ សុផល
ទស្សនាវីដេអូខាងក្រោមពីស៊ុតក្លែងក្លាយ៖