Update: រថយន្តដឹកដីបុក ជាមួយរថយន្តតួរីស នៅក្បែរវិទ្យាល័យពងទឹក ខណ្ឌដង្កោ របួស១៦នាក់

(ភ្នំពេញ)៖ ជនរងគ្រោះក្មេងចាស់ចំនួន១៦នាក់ ក្នុងនោះស្រី៨នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តដឹកដី បុកជាមួយរថយន្តតួរីស នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរវិទ្យាល័យពងទឹក ខណ្ឌដង្កោ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ។

អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ដែលកំពុងដឹកនាំអធិការ និងមន្រ្តីក្រោមឱវាទចុះទៅសួរនាំ និងពិនិត្យស្ថានភាពជនរងគ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ និងមន្ទីរពេទ្យកុមារជាតិ បានប្រាប់ភ្នាក់ងារ Fresh News ថា «ក្រោយការសួរនាំរួចមក គឺជនរងគ្រោះមាន ក្មេងចាស់ ចំនួន១៦នាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយនេះ ហើយគ្មានអ្នកបាត់បង់ជីវិតនោះឡើយ»។

លោក នុត ពុធដារ៉ា បានបន្តបញ្ជាក់ថា «ជនរងគ្រោះជាក្មេងចំនួន៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ មនុស្សធំចំនួន ៨នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ និងម្នាក់ទៀតរបួសស្រាល នៅកន្លែងកើតហេតុ»។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបាត់សមាជិកគ្រួសារ សូមអញ្ជើញមកទាក់ទងសមត្ថកិច្ច និងមកពិនិត្យជាក់ស្តែងនៅ មន្ទីរពេទ្យលោកសង្ឃ ខណៈដែលក្មេងៗត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរកុមារជាតិ។ មន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនពេល កើតហេតុ រថយន្តតួរីសដែលជនរងគ្រោះជិះនោះ បានធ្វើដំណើរចេញពីរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅស្រុកទឹកឈូ ខេត្តកំពត ស្រាប់តែដល់ជិតវិទ្យាល័យពងទឹក ក៏បុកជាមួយរថយន្តដឹកដី បណ្តាលឲ្យក្រឡាប់រថយន្តទាំង២គ្រឿង មានអ្នករងរបួសយ៉ាង ដូច្នេះទៅ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌ សហការជាមួយក្រុម៧១១ កងពលតូចលេខ៧០ បានជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ និងកំហុសភាគី ខាងណានៅឡើយទេសម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីនេះដែរ គួររំលឹកផងដែរថា នៅប្រមាណមុននេះបន្តិច អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់មុននេះថា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ។ កម្លាំងសមត្ថកិច្ច និងក្រុម៧១១ របស់កងពលតូចលេខ៧០ បាននិងកំពុងជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ៕

ជាក់ស្តែងយើងបានដឹងពីទិន្នន័យពិតពីអ្នករបួស ហើយដោយយោងតាមព័ត៌ខាងលើ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត