​ពេលព្រឹក​ប្រាប់​ម្តាយ​ថា​ទៅ​រាវ​ខ្យង ដល់​ល្ងាច​ទៅរក​ឃើញ​ស្លាប់​ក្នុង​បាត​ស្រះ​បាត់ទៅហើយ​

កណ្ដាល:
​សាកសព​នារី​វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ក្រុមគ្រួសារ​និង​អ្នកភូមិ​រាវរក​ប្រទះឃើញ​នៅ​បាត​ស្រះ​មួយកន្លែង​ដែលជា​ទីតាំង​នាង​ទៅ​រាវ​ខ្យង​។​ហេតុការណ៍​ប្រទះឃើញ​សព​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦:៣០​នាទី ល្ងាច​ថ្ងៃទី​៣ ខែ​កក្ដ​ដា នេះ ស្ថិតនៅ​ស្រះ​ទឹក​ក្នុងភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​ជនរងគ្រោះ​ឈ្មោះ ហុង លក្ខិណា  អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ ហើយ​ទីតាំង​ស្រះ​មាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ​ប៉ុណ្ណោះ​។ ​តាម​ប្រភព​ពត៍​មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុប្រ ហែល​ម៉ោង ៨:៣០​នាទី​ព្រឹក ជនរងគ្រោះ បាន​ទៅរក​ខ្យង នៅ​វាលស្រែ​ខាងកើត​ភូមិ ។

​លុះដល់​ម៉ោង​ប្រហែល ១១​ថ្ងៃត្រង់ ម្តាយ​មិនឃើញ ជនរងគ្រោះ ត្រឡប់មកផ្ទះ​វិញ ក៏​នាំគ្នា​ដើររក និង​ឲ្យ​បងប្អូន​អ្នកភូមិ ជួយ​ដើររក​ផងដែរ ។​រហូតដល់​វេលា​ល្ងាច​ម៉ោង​៦:៣០​នាទី ក៏បាន​ប្រទះឃើញ ស្បែកជើង​ជនរងគ្រោះ នៅ​មាត់ទឹក​រណ្ដៅ​ជីកដីដែល មាន​ជម្រៅ ៥​ម៉ែត្រ ហើយក៏​យក​សំណាញ់ មក​បង់ ប្រទះឃើញ​សព តែម្ដង រួច​បាន​ស្រង់​យកមក​ផ្ទះ​។

​តាម​ការពិនិត្យ របស់​មន្ត្រី​ជំនាញ​ស្រុក និង​ប៉ុស្តិ៍ រួមទាំង​អា​ជ្ងា​ធរ​មូលដ្ឋាន និង​គ្រូពេទ្យ បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ ស្លាប់​ដោយសារ​លង់ទឹក រួច​សមត្ថកិច្ច បានប្រគល់​សព ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕s/d