ទំនៀមទម្លាប់ ៨ យ៉ាងតាមក្បួនហុងស៊ុយ ដែលអ្នកគួរអនុវត្ដ នៅពេលប្ដូរទៅលំនៅដ្ឋានថ្មី

ទំនៀមទម្លាប់ ៨ យ៉ាងតាមក្បួនហុងស៊ុយ ដែលអ្នកគួរអនុវត្ដ នៅពេលប្ដូរទៅលំនៅដ្ឋានថ្មី



មានក្បួនតម្រា និង​ច្បាប់​តាម​ក្បួន​ហុងស៊ុយ​ជាច្រើន នៅពេល​និយាយ​ដល់​ព្រឹត្តិការណ៍ និង​ទំនៀមទម្លាប់សំខាន់ៗ ដូចជា​ការរៀប​អាពាហ៍ពិពាហ៍ ការ​មាន​ផ្ទៃពោះ ការ​ប្រារព្ធ​ពិធី​ពិធីបុណ្យ​ដូចជា បុណ្យចូលឆ្នាំ និង​ពិធី​ជាច្រើន​ទៀត រួមបញ្ចូល​ទាំង​ការប្ដូរ​លំនៅដ្ឋាន​ផងដែរ ដែល​យើង​នឹង​បកស្រាយ នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ។

១. មិនត្រូវ​ប្ដូរ​ទៅ​គេហដ្ឋាន​ថ្មី​ទាំង​ដៃទទេ ដោយ​គ្មានអ្វី​សោះ​ទេ

ថ្ងៃ​ដំបូង​នៃ​ការប្ដូរ​ទៅ​រស់នៅ ក្នុង​លំនៅដ្ឋាន​ថ្មី​របស់​អ្នក វា​ជា​និមិត្តរូប​បញ្ជា​ក់នូវ​ការចាប់ផ្តើម​ជីវិត​រស់នៅ​ថ្មី​ដ៏​ស្រស់បំព្រង ដូច្នេះ​អ្នក​មិនត្រូវ​ចូល​ផ្ទះ​ថ្មី​ទាំង​ដៃទទេ​នោះទេ។ អ្នក​គួរតែ​នាំទៅ​ជាមួយ​នូវ​វត្ថុ​មានតម្លៃ​ដូចជា ប្រអប់​គ្រឿងអលង្ការ សៀវភៅ​ធនាគារ កញ្ចប់​អាំង​ប៉ាវ ដែលមាន​ដាក់​ប្រាក់ ១៣៨ ដុល្លារ​អាមេរិក និង​កាបូប​លុយ  ដោយមាន​ដាក់​ប្រាក់​យ៉ាង​ពេញបរិបូរណ៍។ ក្រៅពីនោះ ចូរ​ចងចាំ​ថា អ្នក​ត្រូវ​ស្លៀកពាក់​ឱ្យបាន​សមរម្យ និង​ចៀសវាង​ការ​ស្លៀកខោ​ខូវប៊យ​រហែក និង​កខ្វក់។

ប្រសិនបើ​អ្នក​អនុវត្ដ​បាន​ទាំងអស់​ដូច​ការរៀបរាប់​ខាងលើ វា​នឹង​ឆ្លុះ​បង្ហាញ​ពី​អនាគត​ថ្មី​ដ៏​ភ្លឺស្វាង ព្រមទាំង​ទទួលបាន​នូវ​លាភ​សំណាង និង​ទ្រព្យសម្បត្តិ ។

២. មិនត្រូវ​ធ្វើការ​ជួសជុល ឬ​កែកុន​អ្វី​តូចតាច​បន្ថែមទៀត​ទេ ក្រោយពី​ចូល​រស់នៅ​ផ្ទះ​ថ្មី

វា​គឺជា​កត្តាចាំបាច់ ក្នុងការ​ធ្វើឱ្យ​ជាក់​ប្រាកដថា កិច្ចការ​ផ្លាស់ប្ដូរ​កែប្រែ​ថ្មី​នៃ​លំនៅដ្ឋាន ត្រូវបានធ្វើ​រួចរាល់​ទាំងស្រុង មុនពេល​រើ​ទៅ​នៅ ហើយ​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​ធ្វើការ​កែប្រែ​បន្តិចបន្ដួច​ថែមទៀត បន្ទាប់ពី​រើ​ទៅ​នៅ​នោះ យក​ល្អ អ្នក​គួរ​រើស​ពេលា ឱ្យបាន​សមគួរ​មុនពេល​ធ្វើការ​កែកុន​បន្ថែ​ម​ទៀត។ សូម​ចងចាំ​ថា ការ​គ្រាន់តែ​ប្រមូល​របស់របរ​បន្ដិចបន្ដួច​ចេញ មិន​ចាត់ទុកថា ជាការ​កែប្រែ​ផ្លាស់ប្ដូរ​នោះទេ។

៣. ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ជៀសវាង​ការ​រើ​ផ្ទះ

ប្រសិនបើ​ក្នុងផ្ទះ​របស់​អ្នក មាន​ស្ត្រី​មាន​ផ្ទៃពោះ នាង​គួរតែ​ស្នាក់​នៅផ្ទះ​ម្តាយ​របស់​នាង ហើយ​មិនត្រូវ​ចូលរួម​នៅក្នុង​ការ​រើ​ផ្ទះ​ឡើយ ជាពិសេស​ត្រូវ​ចៀសវាង​ការចូលរួម​ដំណើរការ​ជួសជុលផ្ទះ។

៤. ការ​រើស​វេលា​ល្អ គឺជា​កត្ដា​ចាំបាច់ ហើយ​ត្រូវ​រើ​ប្ដូរ​ទៅ​លំនៅដ្ឋាន​ថ្មី ឱ្យបាន​មុនពេល​ថ្ងៃត្រង់

អ្នក​ត្រូវតែ​ជ្រើស​រើសយក​វេលា​ល្អ សម្រាប់​ការផ្លាស់ប្តូរ​លំនៅដ្ឋាន ដោយ​មើល​តាម​ប្រតិទិន​ច័ន្ទ​គតិ ដោយ​ជ្រើស​រើសយក​កាលបរិច្ឆេទ ដែល​ល្អ​សម្រាប់​ការប្តូរ​លំនៅដ្ឋាន ឬ​គ្រូ​ហុងស៊ុយ ដោយ​ជ្រើស​រើសយក​វេលា ដែល​មិន​ឆុង​នឹង​រាសី​សមាជិកគ្រួសារ​រប​ស់​អ្នក។ យក​ល្អ អ្នក​គួរ​រើ​ទៅ​នៅផ្ទះ​ថ្មី នៅវេលា​ព្រឹក ពីព្រោះ ការកំណត់​ពេលណា​មួយ​ឱ្យបាន​មុនពេល​ថ្ងៃត្រង់ គឺ​ត្រូវបាន​ចាត់ទុកថា​ជា​វេលា​ល្អ (Yang)  ខណៈពេល វេលា​ថ្ងៃត្រង់​ត្រូវបាន​ចាត់ទុកថា ជា​វេលា​គ្រោះ “Ying”។

៥. ផ្ទះ​ថ្មី​ត្រូវតែ​សាទរ ដោយ​ការបើក​ភ្លើង​បំភ្លឺ

អំពូល​ភ្លើង​ទាំងអស់​នៅក្នុង​គេហដ្ឋាន​ថ្មី គួរតែ​បើក​បំភ្លឺ​ឱ្យបាន​រយៈពេល ៣ ថ្ងៃ​ជាប់​គ្នា មុនពេល​រើម​កនៅ ។ ការធ្វើ​ដូន​នេះ គឺ​ដើម្បី​បង្ហាញ​ពី​អនាគត​មួយ​ដ៏​ភ្លឺស្វាង និង​វិបុលភាព​សម្រាប់​សមាជិកគ្រួសា​រ ព្រមទាំង​កម្ចាត់​បង់​នូវ​ថាមពល​អវិជ្ជមាន ដែលមាន​ស្រាប់​នៅក្នុង​ផ្ទះ។

៦. អញ្ជើញ មិត្តភក្តិ និង​សាច់ញាតិ​ដើម្បី​អបអរ​ក្នុងឱកាស​ដ៏​រីករាយ​នេះ

វា​ជា​ការល្អ​សម្រាប់​អ្នក ក្នុង​ការអញ្ជើញ​មិត្តភក្តិ និង​សាច់ញាតិ​របស់​អ្នក ទៅកាន់​ផ្ទះ​ថ្មី​របស់​អ្នក ដើម្បី​អបអរ​ថ្ងៃ​ឡើងផ្ទះ​ថ្មី។ ប្រសិនបើ​អ្នក​មានការ​រវល់​ខ្លាំង​នៅថ្ងៃនោះ អ្នក​អាច​ជ្រើស​រើសយក​ថ្ងៃមួយ​ផ្សេងទៀត​សម្រាប់​ការ​ជប់លៀង​ឡើងផ្ទះ​ថ្មី​នេះ។ នេះ​គឺ​ដើម្បី​បង្កើន​ប្រជាប្រិយភាព​នៃ​ផ្ទះ​នោះ ដើម្បីឱ្យ​វា​អាច​រីកចម្រើន​រុងរឿង ។

៧. អ្នក​ត្រូវមាន​វត្ដ​មាន ក្នុងអំឡុងពេល​នៃ​ការ​រើ​ចូល​នៅផ្ទះ​ថ្មី

អ្នក​ត្រូវតែមាន​វត្ដ​មាន ក្នុងអំឡុងពេល​នៃ​ការ​រើ​ចូល​នៅផ្ទះ​ថ្មី ហើយ​អ្នក​មិនត្រូវ​សុំឱ្យ​នរណាម្នាក់​ធ្វើ​កិច្ចការ​នេះ​ជំនួស​អ្នក​នោះទេ។ នេះ​គឺ​ដើម្បី​ការពារ​លាភ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក។

៨. ត្រូវ​បើក​ចង្ក្រាន​ធ្វើ​អាហារ និង​បង្អែម

នៅ​ថ្ងៃ​រើម​កនៅ​គេហដ្ឋាន​ថ្មី  អ្នក​ត្រូវ​បើក​ចង្ក្រាន​របស់​អ្នក និង​ចម្អិន នំ​អ៊ី/នំ ឬ​តែ​ផ្អែម ដើម្បី​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ។

ទំនៀមទម្លាប់ ៨ យ៉ាងតាមក្បួនហុងស៊ុយ ដែលអ្នកគួរអនុវត្ដ នៅពេលប្ដូរទៅលំនៅដ្ឋានថ្មី

សូមកុំ​ភ្លេច​ចែករំលែក​អត្ថបទ​នេះ ទៅ​មិត្តភក្តិ ឬ មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ដែល​កំពុង​រើ​ទៅ​នៅ​លំនៅដ្ឋាន​ថ្មី៕