សមត្ថកិច្ច​​វាយ​អ្នក​បឹងកក់​៤នាក់​ឲ្យ​របួស​ខណៈ​ពួកគេ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ

ស្ត្រីសកម្មជនដីធ្លីនៃសហគមន៍បឹងកក់៤នាក់ ត្រូវបានសមត្ថកិច្ចវាយឲ្យរបួស ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបអ្នកធ្វើ «យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ» ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប។

តំណាងសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៤ កក្កដា នេះថា សកម្មជនដីធ្លីនៃសហគមន៍របស់អ្នកស្រីប្រមាណ៥០នាក់ ប្រមូលផ្ដុំគ្នានៅក្នុងសហគមន៍បឹងកក់ ដោយគ្រប់គ្នាពាក់អាវពណ៌ខ្មៅ ហើយវាយស្គរ និងធ្វើទ្រុងឫស្សី តំណាងឲ្យពន្ធនាគារជាដើម។

អ្នកស្រី ទេព វន្នី បន្តថា នៅពេលក្រុមអ្នកស្រី កំពុងធ្វើសកម្មភាព ស្រាប់តែមានកងសន្តិសុខខណ្ឌដូនពេញ និងសមត្ថកិច្ចរបស់ស្នងការរាជធានីភ្នំពេញ ប្រមាណ៧០នាក់ ចុះមកដល់កន្លែង។ ភ្លាមៗនោះ កងសន្តិសុខខណ្ឌដូនពេញ ក៏ចុះប្រទាញប្រទង់ដកយកស្គររបស់ពួកគេ និងបង្កជាហិង្សាតែម្ដង។

សមត្ថកិច្ច​​វាយ​អ្នក​បឹងកក់​៤នាក់​ឲ្យ​របួស​ខណៈ​ពួកគេ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ

អ្នកស្រី ទេព វន្នី បន្តថា ក្នុងហិង្សានោះ បានបណ្ដាលឲ្យស្ត្រីបឹងកក់៤នាក់រងរបួស ដោយខ្លះបាក់ម្រាមដៃ និងខ្លះត្រូវរបួសមុខជាដើម ហើយពួកគេត្រូវបានសហគមន៍ នាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណា ក្នុងពេលធ្វើសកម្មភាពបង្ក្រាបនោះ គ្មានសកម្មជនដីធ្លីណាម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីយកទៅសាកសួរនិងធ្វើកិច្ចសន្យាដូចរាល់ដងនោះទេ។

សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…

ប្រភពៈ RFA