ជីតា ៥៧ ឆ្នាំ ​តណ្ហា​ក្រាស់ចាប់រំលោភ​ចៅស្រី​បង្កើត​អាយុ​ ៩​ ឆ្នាំ​

6 Videos


នេះជារឿងរ៉ាវ ដែលពុំមាននណាម្នាក់នឹកស្មានដល់ ទាល់តែសោះថា ជីតាបង្កើត បែរជាបែកគំនិតឆ្គួតលីលា ចាប់រំលោភចៅស្រីខ្លួនឯងបង្កើត អន់ជាងសត្វទៅទៀត ។

P9

ជីតា ៥៧ ឆ្នាំ ​តណ្ហា​ក្រាស់ចាប់រំលោភ​ចៅស្រី​បង្កើត​អាយុ​ ៩​ ឆ្នាំ​

លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យ ដឹងថា តាចាស់តណ្ហាក្រាស់រូបនេះ ឈ្មោះ ស៊ីញ ចំរើន ហៅ ម៉ូន អាយុ៥៧ឆ្នាំ រំលោភសេពសន្ថវៈលើចៅស្រី របស់ខ្លួនអាយុ៩ឆ្នាំ បានសម្រេចជាច្រើនដង នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះ ដើម្បីរំលោភបានចំនួន៥លើកមកហើយ លុះលើកចុងក្រោយ អស់ល័ក្ខ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ទើបម្តាយកុមារីរងគ្រោះមានការសង្ស័យ ហើយបានសួរនាំកូនស្រី ពេលនោះកូនស្រី ក៏បានប្រាប់ទៅម្តាយថា ខ្លួនត្រូវបាន តាម៉ូន បានរំលោភខ្លួនជាច្រើនដង ហើយគំរាមមិនឲ្យប្រាប់អ្នកណា ។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍ក៏បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យខាងលើ បាននៅល្ងាចថ្ងៃដដែល ហើយក៏បានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាល បន្ទាប់ពីបានសួរនាំជនសង្ស័យ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតមែន ។ បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
សុថាត់