កម្ពុជា​យក​ល្ខោនខោល​ទៅ​សម្ដែង​ក្នុង​ពិធី​សិល្បៈ​នៅ​ប្រទេស​ថៃ​

ល្ខោនខោល​របស់​កម្ពុជា នឹង​បង្ហាញ​វត្តមាន​របស់ខ្លួន​នៅក្នុង​កម្មវិធី​សិល្បៈ​អាស៊ាន​មួយ​នៅ​ប្រទេស​ថៃ រយៈពេល ៥​ថ្ងៃ​។ កម្មវិធី​នេះ នឹងមាន​ការចូលរួម​សម្ដែង​ពី​សិល្បករ​នៃ​ប្រទេស​ចំនួន​៥ គឺ​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឡាវ និង​កូរ៉េខាងត្បូង ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​មាន​ទម្រង់​សិល្បៈ​ស្រោម​មុខ​។​