ថៃ បង្កើត​មជ្ឈមណ្ឌល​សន្តិ​សុខ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​មុន​ប្រជាមតិ​ និពន្ធដោយ : ទេព អ៊ីវិសាល       July-04-2016, 5:50 pm         36

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ បង្កើត​មជ្ឈមណ្ឌល​សន្តិ​សុខ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​មុន​ប្រជាមតិ​លោកឧត្តមសេនីយ៍ Sansern Kaewkamnerd អ្នកនាំនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃ​នៅសល់​ពេល​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ រាជាណាចក្រ​ថៃ នឹង​រៀបចំ​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ហើយ​។ ទន្ទឹមនឹង​ការ​ជិត​មកដល់​នេះ រដ្ឋាភិបាល​របប​សឹក បានចេញ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​សន្តិសុខ​ដើម្បី​ទប់ស្កាត់​ពី​ចលនា​ប្រឆាំង និង​ភាពមិនប្រក្រតី​នា​មុនពេល​ការធ្វើប្រជាមតិ​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Sansern Kaewkamnerd អ្នក​នាំ​នាយករដ្ឋមន្ត្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ថ្លែង​នៅ​ថ្ងៃទី​០៤ ខែកក្កដា​នេះ​ថា រដ្ឋាភិបាល​បាន​បង្កើត​«​មជ្ឈមណ្ឌល​សម្រាប់​រក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់​»​នៅក្នុង​ខេត្ត​ទាំង​៧៦​។ មជ្ឈមណ្ឌល​នេះ មាន​គោលបំណង​ដើម្បី​ធានា​ពី​ការ​គ្មាន «​ការបន្លំ​, ការបញ្ចុះ​បញ្ចូល ឬ​ទាក់ទាញ​»​ប្រជាជន​ដើម្បី​បោះឆ្នោត​លើ​គោលដៅ​ដែល​គេ​ចង់បាន​ក្នុង​ថ្ងៃ​ប្រជាមតិ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Strait Times​។

​អភិបាលខេត្ត នឹង​ទទួលបន្ទុក​សម្រាប​ការប្រមូលផ្តុំ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ដែល​រួមមាន​ប៉ូលិស ទាហាន និង​ជន​ស៊ីវិល​ស្ម័គ្រចិត្ត​។ លោក​ឧ​ត្ត​ម​សេនីយ៍ Sansern Kaewkamnerd ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​យើង​ត្រូវ​ការធានា​សន្តិភាព​អំឡុងពេល​ប្រជាមតិ ដូច្នេះ​ប្រជាជន​អាច​សម្រេច​ពី​ការ​ឆ្ពោះទៅមុខ​របស់​ប្រទេស​»​។

​សូម​រម្លឹក​ផងដែរ​ថា គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ នៅ​ថ្ងៃទី​២៩ ខែមីនា​កន្លងទៅ បានប្រកាសថា ថៃ នឹង​រៀបចំ​ការធ្វើប្រជាមតិ​ជាតិ​មួយ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃទី​០៧ ខែសីហា​ខាងមុខនេះ​ដើម្បី​ស្ទង់​មតិ​ប្រជាជន​ថៃ​ថា​តើ​សេចក្តីព្រាង​នោះ​សមស្រប និង​គ្រប់​ជ្រុងជ្រោយ​ដែរ​ឬ​យ៉ាងណា​។ សេចក្តីព្រាងច្បាប់ ថ្មី​នោះ​គឺជា​សេចក្តីព្រាង​លើក​ទី​២​ដែល​ធ្វើឡើង​ក្រោម​ការដឹកនាំ​ប្រទេស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា​។ សេចក្តីព្រាង​លើក​ទី​១ ត្រូវបាន​បរាជ័យ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ដ្បិត​សភា​ជំទាស់​។ បើ​សេចក្តីព្រាងច្បាប់​លើក​ទី​២​នេះ អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន នោះ​សេចក្តីព្រាង​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​ក្នុង​អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​៨៤​ឆ្នាំ​។​

​យ៉ាងណាក៏ដោយ វា ក៏មាន​បញ្ញា​ត្តិ​មួយចំនួន​ក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ​ដែល​អាចជា​ឧបសគ្គ​ធ្វើ ឲ្យ​ប្រជាជន​មិន​ពេញចិត្ត​ហើយ​មិន​ចូលរួម ឬ​បោះឆ្នោត​ជំទាស់​ដែល​អាចធ្វើ​ឲ្យ​ដំណើរការ​ប្រជាមតិ​បរាជ័យ ពោលគឺ​សេចក្តីព្រាង​ត្រូវ​បរាជ័យ​។ បទបញ្ញត្តិ​នោះ​គឺ ភាគច្រើន​បម្រើ​ផលប្រយោជន៍​យោធា​តែប៉ុណ្ណោះ​។​

​មួយវិញទៀត​នោះ មុន​ការបង្កើត​មជ្ឈមណ្ឌល​តា​ម​ខេត្ត​នីមួយៗ​នេះ សភា​ថៃ ក៏បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ដែរ​។ បើ​យោងតាម​សារ ព័ត៌មាន​បាងកក​ប៉ុស្តិ៍ ច្បាប់​នោះ បាន​កំណត់ថា​រាល់​បុគ្គល​ទាំងឡាយណា​ដែល​បង្ក​ឲ្យ​មាន​ហិង្សា ឬ រំខាន​ដល់​ប្រជាមតិ នឹងត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​១០​ឆ្នាំ​។ តាម​ប្រភពព័ត៌មាន​ដដែល​សម្មភាព ដែល​រំខាន​នោះ រាប់បញ្ចូល​ទាំង​ការចែករំលែក​សារ ឬ​រូបភាព​តាម​កាសែត វិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធ ផ្សព្វផ្សាយ​អេឡិចត្រូនិក​ផ្សេង ដែល​ញុះញង់​ឲ្យ​មាន​ហិង្សា ឬ​ការ​គំរាម ដើម្បី​ទប់ស្កាត់​អ្នកបោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ ជាមួយគ្នានេះ ច្បាប់​នោះ ក៏បាន​ហាមឃាត់​មិន​ឲ្យ​មាន​យុទ្ធនា​ការណ៍​ផ្សេងៗ​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​គាំទ្រ ឬ​ច្រានចោល​សេចក្តីព្រាងច្បាប់​នោះ​ផងដែរ​៕