កម្មករ​រោងចក្រ​តម្បាញ​ជុងហ្វៃ​បន្ត​កូដកម្ម​ដើម្បី​ឲ្យ​ក្រសួង​ការ​ជួយ​ដោះស្រាយ

កម្មករ​រោងចក្រ​តម្បាញ​ជុងហ្វៃ (Chung Fai) នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រសួង​ការងារ ដោះស្រាយ​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍​របស់​កម្មករ​ជិត​២​រយ​នាក់ មុន​នឹង​រោងចក្រ​បិទ​ទ្វារ។

រហូត​ដល់​ថ្ងៃ​ទី​៤ កក្កដា នេះ កម្មករ​រោងចក្រ​តម្បាញ​ជុងហ្វៃ​បាន​បន្ត​នាំ​គ្នា​យាម​ការពារ​ទ្រព្យ​សម្បត្តិ​ក្នុង​រោងចក្រ ឈាន​ដល់​ថ្ងៃទី​៣​ហើយ ដោយ​ពួកគេ​ខ្លាច​ថៅកែ​រត់​ចោល។

កម្មករ​បាន​ដាក់​កម្លាំង​ការពារ​ទ្រព្យ​សម្បត្តិ​​រោងចក្រ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ កក្កដា ក្រោយ​ទទួល​ព័ត៌មាន​ថា ថៅកែ​រោងចក្រ​នេះ​រត់​ចោល។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។