មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​

6 Videos


ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានមានប្រសាសន៍លើកសរសើរដល់ មាស សុខសោភា ក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ចំពោះសកម្មភាពដាំដើមឈើ និង បំបួសកូនឈើរបស់នាងនាពេលកន្លងមកនោះ ពេលនេះ មាស សុខសោភា ក៏បានធ្វើការថ្លែងអំណរគុណដល់សម្ដេចវិញ ចំពោះការសរសើរ និង លើកទឹកចិត្តដល់សកម្មភាពនេះ ។

P9

មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​

មាស សុខសោភា បានអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ក្នុងទស្សនៈបែបសុទិដ្ឋិនិយមបន្ដទៅមុខឱ្យដឹងថា «ជម្រាបសួរ ពុក ម៉ែ បងប្អូន ជាដំបូង នាងខ្ញុំសូមអរគុណទៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានសរសើរនាងខ្ញុំចំពោះសកម្មភាពដាំដើមឈើ និង បំបួសកូនឈើ ពិតណាស់ក្នុងនាមជាពលរដ្ឋម្នាក់ដែលចូលចិត្តធម្មជាតិអ្វីដែលនាងខ្ញុំអាចធ្វើបានគឺការដាំដើមឈើ ដូច្នេះនាងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តថែរក្សានិង ដាំបន្ថែមដើម្បីអនាគតយើង និង កូនចៅយើងនាពេលខាងមុខ យើងទាំងអស់គ្នាបានដឹងហើយថា ព្រៃឈើមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការរស់នៅរបស់យើងសព្វថ្ងៃ ដូចជា ជាជម្រកសត្វព្រៃ ការការពារគ្រោះធម្មជាតិពីទឹកជំនន់ បម្រែបម្រួលអាកាសធាតុ និង អត្ថប្រយោជន៍ជាច្រើនទៀត…..ជាចុងក្រោយនាងខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ សូមបន្តការថែរក្សាការពារព្រៃឈើ នឹងបន្តុះបន្ថែម តទៅទៀត ដើម្បីឱ្យប្រទេសយើងជាប្រទេសដែលសម្បូរទៅដោយព្រៃឈើ
#‎goodcitizen‬ ‪#‎enviroment‬ #‎meassoksophea‬
‪#‎protectourforest‬ ‪#‎planttrees‬ ‪#‎forest‬ ‪#‎generation‬»

មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​

គួរបញ្ជាក់ថា ការលើកសរសើរដល់កំពូលតារាចម្រៀងសំនៀងផ្អែម មាស សុខសោភា ពីសំណាក់នាយករដ្ឋមន្ត្រី នេះ គឺធ្វើឡើងក្រោយពេលដែលតារាចម្រៀងរូបនេះ បង្កើតយុទ្ធនាការដាំដើមឈើឱ្យបានមួយម៉ឺនដើម និង បានចុះបំបួសដើមឈើមួយចំនួននៅខេត្តកំពង់ស្ពឺនាពេលកន្លងមក ដែលសកម្មភាពនេះទទួលបានការគាំ ទ្រយ៉ាងផុសផុលពីមហាជន ៕ ភូមិន្ទ

មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​
មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​
មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​
មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​
មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​
មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​
មាស សុខ​សោភា អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត