ក្រុមហ៊ុន Google ប្រកាស​ឈ្មោះ​អេ​ន​ឌ្រ័​យ​ជំនាន់​ថ្មី​ជា​ផ្លូវការ​គឺ មាន​ឈ្មោះថា Nougat (​មាន​វីដេអូ​)

6 Videos


កាលពីដើមឆ្នាំ ២០១៦ ក្រុមហ៊ុន Google បានបង្ហាញប្រព័ន្ធប្រតិបត្តិការអេនឌ្រ័យ 6.0 Marshmallow រួចមកហើយ ។ ដោយឡែកថ្មីៗនេះក្រុមហ៊ុនទើបនឹងប្រកាសប្រព័ន្ធប្រតិបត្តិការថ្មីមួយដោយសម្រេចដាក់ឈ្មោះថា អេឌ្រ័យ 7.0 Nougat ។

P9

ក្រុមហ៊ុន Google ប្រកាស​ឈ្មោះ​អេ​ន​ឌ្រ័​យ​ជំនាន់​ថ្មី​ជា​ផ្លូវការ​គឺ មាន​ឈ្មោះថា Nougat (​មាន​វីដេអូ​)

គេបានដាក់ឈ្មោះ Nougat ទៅតាមឈ្មោះស្ករគ្រាប់មួយប្រភេទដែលមានលាយសណ្តែកដី និង ផ្លែឈើ ។
សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីនេះ បើសិនជាអ្នកចង់សាកល្បងដំឡើងវាប្រើប្រាស់ អ្នកត្រូវមានទូរស័ព្ទ ស៊េរីទំនើបៗជំនាន់ក្រោយមួយចំនួនដូចជា Nexus 5X, Nexus 6, Nexus 6P, Nexus 9, Nexus Player, Pixel C, General Mobile 4G (Android One), Sony Xperia Z3 (D6603 and D6653 models) ជាដើម ។

អេឌ្រ័យជំនាន់ថ្មីនេះ ទើបតែប្រកាសអោយប្រើសាកល្បងសម្រាប់អ្នកសរសេរកម្មវិធីតែប៉ុណ្ណោះ ដែលសេចក្តីប្រកាសចុងក្រោយនឹងធ្វើឡើងនៅចុងឆ្នាំនេះសម្រាប់អ្នកប្រើប្រាស់ទូទៅដើម្បីធ្វើការ update អោយទាន់ជំនាន់កម្មវិធីមួយនេះ ។

ប្រសិនបើអ្នកចង់សាកល្បងធ្វើតេស្តសាកល្បងប្រើនោះ អ្នកអាចចូលទៅទាញយកឯកសារសំខាន់ៗមួយចំនួនពីគេហទំព័រអ្នកសរសេរកម្មវិធីអេនឌ្រ័យ នោះអ្នកនឹងទទួលបានឯកសារមួយចំនួន ។ ប្រព័ន្ធប្រតិបត្តិការនេះត្រូវបានគេសាកល្បងដំឡើងលើទូរស័ព្ទ Nexus 6Pរួចមកហើយ ។ វាពិតជាមាន ល្បឿនជាងមុន និងការបើកបិទកម្មវិធីផ្សេងៗមានសភាពរហ័សប្រសើរជាងជំនាន់មុនៗ ៕ សុផល