ក្រុមហ៊ុន Volkswagon នឹង​សាងសង់​រោងចក្រ​ផលិត​អាគុយ​រថយន្ត​នៅ​ចិន​

6 Videos


ក្រុមហ៊ុនផលិតរថយន្ត Volkswagen គ្រោងនឹងសាងសង់រោងចក្រនៅក្នុងប្រទេសចិន ដើម្បីផលិតអាគុយ ប្រើសម្រាប់រថយន្តច្រើនម៉ូឌែលគឺមិនតិចជាង ៣០ ប្រភេទនោះទេ នៅត្រឹមឆ្នាំ ២០២៥។

P9

ក្រុមហ៊ុន Volkswagon នឹង​សាងសង់​រោងចក្រ​ផលិត​អាគុយ​រថយន្ត​នៅ​ចិន​

រោងចក្រនោះនឹងផលិតអាគុយបន្ទះធំៗ និងបន្ទះតូចៗច្រើនប្រភេទ ដែលគេនឹងយកមកប្រើបំពាក់នៅលើ រថយន្តប្រភេទអ៊ីប្រ៊ីត និងរថយន្តប្រភេទប្រើអគ្គិសនីទាំងស្រុកនៅឆ្នាំបន្ទាប់ៗ ដូចជារថយន្ត Audi, Bentley និង Porsche ផងដែរ នេះបើយោងតាមក្រុមហ៊ុន Volkswagen Group បានអោយដឹង ។

មូលហេតុដែលសាងសង់រោងចក្រនៅក្នុងប្រទេសចិន គឺដោយសារសន្ទុះនៃអ្នកប្រើប្រាស់រថយន្តប្រភេទប្រើ អាគុយមានសន្ទុះកើនឡើងលឿនជាងនៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិច ។ ប៉ុន្តែក្រុមហ៊ុនក៏មានគម្រោងសាងសង់នៅប្រទេសផ្សេងទៀតផងដែរនៅពេលខាងមុខ។

រោងចក្រនេះត្រូវការប្រើថាមពលអគ្គិសនីដើម្បីដំណើរការយ៉ាងហោចណាស់ក៏ ១៥០ ជីហ្គាវ៉ាត់ ដើម្បីដំណើរការរោងចក្រធ្វើការផលិតអាគុយទាំងនោះ ។ ក្រុមហ៊ុនគ្រោងនឹងផលិតរោងចក្រចំនួន១០ នៅឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត ដែលរោងចក្រនិមួយៗមានតម្លៃប្រមាណ ២,២ពាន់លានដុល្លារ ៕ សុផល