ផ្សែង​ជាតិពុល ជា​ឃាតក​ទី ៤ បន្ទាប់ពី​រោគ​បេះដូង​ (មានវីដេអូ)

6 Videos


អង្គការថាមពលអន្តរជាតិបានឱ្យដឹងថា ជាតិពុលពីផ្សែង (ការបំពុលខ្យល់) គឺជាមូលហេតុនៃការស្លាប់របស់ប្រជាជនពិភពលោក ក្នុងលំដាប់ទី ៤ បន្ទាប់ពីរោគបេះដូង ជារោគដែលពាក់ព័ន្ធនឹងការធាត់ ការជក់បារី ។

P9

ផ្សែង​ជាតិពុល ជា​ឃាតក​ទី ៤ បន្ទាប់ពី​រោគ​បេះដូង​ (មានវីដេអូ)

រៀងរាល់ឆ្នាំប្រជាជនពិភពលោកបានបាត់បង់ជីវិតពីផ្សែងដែលមានជាតិពុលប្រមាណ ៦,៥ លាននាក់ ដោយឡែកនៅប្រទេសចិនក្នុងមួយឆ្នាំ ១ លាននាក់ ជាហេតុធ្វើឱ្យអាយុមនុស្សថយចុះ ២៥ ខែ ។ នេះជារបាយការណ៍របស់កាសែត សៅឆាយណា ម័រនីង ផុស (South China Morning Post) ។

មូលហេតុនៃការបំពុលខ្យល់នៅប្រទេសចិនភាគច្រើនបានមកពីការប្រើប្រាស់នៃធ្យូងថ្ម និង វត្ថុធាតុ ឧស្សាហកម្មផលិតកម្ម ។ បញ្ហាធំបំផុតគឺ ការដុតធ្យូងថ្មក្នុងផ្ទះ បើតាមទិន្នន័យរបស់រដ្ឋាភិបាលចិន ឱ្យដឹងថា មានអ្នកស្លាប់ក្នុងមួយឆ្នាំ ១,២ លាននាក់ ពីការដុតធ្យូងថ្មធ្វើកម្តៅក្នុងផ្ទះ ៕ សូរ្យកាន្ត (naewna)