សម្អាត​តម្រងនោម​របស់​អ្នក​ជាមួយនឹង​ភេសជ្ជៈ​មួយ​នេះ​

សម្អាត​តម្រងនោម​របស់​អ្នក​ជាមួយនឹង​ភេសជ្ជៈ​មួយ​នេះ​


សម្អាត​តម្រងនោម​របស់​អ្នក​ជាមួយនឹង​ភេសជ្ជៈ​មួយ​នេះ​

​តម្រង​នោម គឺជា​សិរីៈ​ដ៏​សំខាន់​មួយ​នៅក្នុង​រាងកាយ​មនុស្ស ពីព្រោះ​វា​មាន​មុខងារ​ក្នុង​ការសម្អាត​ឈាម និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ជាតិពុល និង​កាក​សំណល់​ផ្សេងៗ​ត្រូវបាន​យកចេញ​ពី​ក្នុង​ខ្លួន​តាមរយៈ​ទឹកនោម ។​

​ការប្រមូលផ្តុំ​ជាតិពុល​នៅក្នុង​ខ្លួន ជារឿយៗ​នឹង​ធ្វើឲ្យ​អ្នក​មាន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​មិនល្អ ដែល​អាច​នឹង​គម្រាមកំហែង​ដល់​សុខភាព​តម្រងនោម​និង​ធ្វើឲ្យ​វា​មានដំណើរ​ការមិនបា​ន​ល្អ ។​

ជី​វ៉ាន់ស៊ុយ​ល្អ​បំផុត​សម្រាប់​ការលាង​តម្រងនោម​
ជី​វ៉ាន់ស៊ុយ​ប្រៀបបាន​ទៅ​នឹង​ឱសថ​បុរាណ ដែល​សំបូរ​ទៅ​ដោយ​សមាសធាតុ​ផ្សេងៗ​ជាច្រើន​ដូចជា​៖ ជាតិ​ដែក​, ហ្វូ​លីក​អាស៊ីត​, វីតាមីន A, វីតាមីន C,​វីតាមីន K, terpenoid , furanocoumarins ដែល​ផ្តល់​អត្ថប្រយោជន៍​ល្អៗ​ចំពោះ​សុខភាព​តម្រងនោម ។ ដោយ​ការបង្កើន​នូវ​ទឹកនោម និង​ការបញ្ចេញចោល ជី​វ៉ាន់ស៊ុយ​អាច​ជួយ​សម្អាត​តម្រងនោម​បាន ដោយ​វា​នឹង​ជួយ​បង្ការ​នូវ​ការប្រមូលផ្តុំ នៃ​គ្រួសតម្រងនោម និង​ការ​បឺត​ស្រូប​ជាតិ​អំបិល​នៅក្នុង​ជាលិកា​តម្រងនោម ។ ជី​វ៉ាន់ស៊ុយ​គឺ​ល្អ​បំផុត​សម្រាប់​ការកាត់បន្ថយ​ភាព​ថប់​បារម្ភ និង​ធ្វើឲ្យ​ស​សៃ​ប្រសាទ​ស្ងប់ស្ងាត់​ល្អ ។​

វិធី​ក្នុងការ​ធ្វើ​តែ​ជី​វ៉ាន់ស៊ុយ​ដើម្បី​សម្អាត​តម្រង​នោម​

  • ទឹក​ក្រូចឆ្មារ​ស្រស់​ច្របាច់​កន្លះ​ផ្លែ​
  • ​ទឹកឃ្មុំ​សុទ្ធ ២​ស្លាបព្រា​បាយ​
  • ​ទឹកស្អាត ៨​កែវ​
  • ​ស្លឹក​ជី​វ៉ាន់ស៊ុយ​មួយ​បាច់​

​ជាដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ស្លឹក​ជី​វ៉ាន់ស៊ុយ ហើយ​កាត់​វាឲ្យ​តូចៗ​ទុក​មួយ​ឡែក​។ រួច​មក​ដាក់​វា​ចូលទៅក្នុង​ឆ្នាំង​ដែល​មាន​ទឹក ហើយ​ដាំ​ចំហុយ​វា​ឲ្យបាន ១០​នាទី ។ ត្រង​យក​ស្លឹក​វា​ចេញ ហើយ​ទុក​ឲ្យ​ត្រជាក់ រួច​បន្ថែម​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មារ​ដើម្បី​ឲ្យមាន​រសជាតិ​ឆ្ងាញ់​ពិសារ​។ ផឹក​វា​ឲ្យបាន ១ ទៅ​២​កែវ​ក្នុង​មួយថ្ងៃ ។​ត្រូវ​រក្សា​វា​ទុក​ក្នុង​ដប​កែវ ហើយ​ដាក់​ក្លាសេ​ក្នុង​ទូរ​ទឹក​កបាន​ដល់ ៧​ថ្ងៃ ។​

ចំណុច​គួរ​ចងចាំ​៖
សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ការផឹក​តែ​ជី​វ៉ាន់ស៊ុយ​នេះ ពីព្រោះ​វា​អាច​ធ្វើឲ្យ​រលូត និង​មក​រដូវ ។​ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​មុនពេល​ផឹក​តែ​នេះ ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ឱសថ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។