យុវជន ២ នាក់ ត្រូវគេកាប់បណ្តាលឲ្យស្លាប់ម្នាក់

6 Videos


យុវជនម្នាក់ដែលជាជនរងគ្រោះដែលស្លាប់ នៅយប់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៦ បន្ទាប់ពីក្រុមក្មេងពាលជិះម៉ូតូ ២ គ្រឿងមានគ្នា ៤ នាក់មកកាប់ប្រហា ។ យុវជនរូបនោះមានឈ្មោះ ជា សុភាព ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិត្រពាំងកណ្តាល ឃុំមឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។

P9

យុវជន ២ នាក់ ត្រូវគេកាប់បណ្តាលឲ្យស្លាប់ម្នាក់
យុវជន ២ នាក់ ត្រូវគេកាប់បណ្តាលឲ្យស្លាប់ម្នាក់

អ្នកឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៦ នៅចំនុចក្រោយផ្សារកាណាសីធីស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានករណីកាប់យុវជនរងគ្រោះ បណ្តាលអោយស្លាប់បុរសម្នាក់ និង របួសម្នាក់ ។

យុវជន ២ នាក់ ត្រូវគេកាប់បណ្តាលឲ្យស្លាប់ម្នាក់

មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដើរចេញពីបន្ទប់ជួលក្នុងបំណងមកផ្សារកាណាសីធីលុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យចំនួនបួននាក់ជិះម៉ូតូ C-125 ពណ៌ខ្មៅ ២ គ្រឿង មិនចាំស៊េរី និង ស្លាកលេខមកដល់ក៏កាប់មកលើជនរងគ្រោះពីក្រោយចំកញ្ចឹងករបណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ និង ម្នាក់ទៀតត្រូវខ្នងបណ្តាលអោយរបួសស្រាល ។

យុវជន ២ នាក់ ត្រូវគេកាប់បណ្តាលឲ្យស្លាប់ម្នាក់

បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យកំពុងសហការជាមួយកម្លាំងការិយាល័យជំនាញដើម្បីស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

                                                                                             សុថាត់

យុវជន ២ នាក់ ត្រូវគេកាប់បណ្តាលឲ្យស្លាប់ម្នាក់

យុវជន ២ នាក់ ត្រូវគេកាប់បណ្តាលឲ្យស្លាប់ម្នាក់