ធ្លាយ​រឿងរ៉ាវ​បរិហារ​ដ៏​ចាស់ដៃ​មួយ​ “​ប្រកាស​លេខ​ទូរស័ព្ទ​ឡើង​គ្រែ​”​ នៅ​ក្នុង​ Facebook


​ស្ត្រី​ចំនួន​២​នាក់​ត្រូវ​ទទួល​រង​ការ​បរិហារ​ដ៏​ចាស់ដៃ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ដែល​ប្រើប្រាស់​ Account​ មួយ​ឈ្មោះ​ "Kim​ Lin"​ ដោយ​ Account​ Facebook​ នេះ​ប្រកាស​នូវ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​ "​ឡើង​គ្រែ​"​ ជាមួយ​ស្ត្រី​ទាំង​២​នាក់​នោះ​ជា​សាធារណៈ​ ខណៈ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​សំណាក់​សាមីខ្លួន​នៅឡើយ​ ។​

​គេ​មិន​ទាន់​អាច​ដឹង​បាន​ថា​ តើ​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ "Kim​ Lin"​ មាន​គំនុំគុំកួន​ជាមួយ​ស្ត្រី​ទាំង​២​នាក់​នោះ​ដល់​កម្រិត​ណា​ទេ​ ទើប​បានជា​ Post​ នូវ​រូបថត​ស្ត្រី​ទាំង​២​នាក់​ ហើយ​ប្រកាស​នូវ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​ "​ឡើង​គ្រែ​"​ ជា​សាធារណៈ​តាម​ Facebook​ បែប​នេះ​ ?

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ស្ត្រី​ជា​សាមីខ្លួន​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ Account​ Facebook​ ឈ្មោះ​ "Kim​ Lin"​ បង្ហោះ​ជា​សាធារណៈ​នោះ​ គួរតែ​ចេញ​មុខ​បកស្រាយ​ការ​ពិត​ ប្រសិនបើ​នាង​ជា​ជន​រង​គ្រោះ​ ដើម្បី​បញ្ចប់​ភាព​មន្ទិល​សង្ស័យ​នៅ​ក្នុង​ Facebook​ តទៅ​ទៀត​ ៕​

ធ្លាយ​រឿងរ៉ាវ​បរិហារ​ដ៏​ចាស់ដៃ​មួយ​ “​ប្រកាស​លេខ​ទូរស័ព្ទ​ឡើង​គ្រែ​”​ នៅ​ក្នុង​ Facebook

ធ្លាយ​រឿងរ៉ាវ​បរិហារ​ដ៏​ចាស់ដៃ​មួយ​ “​ប្រកាស​លេខ​ទូរស័ព្ទ​ឡើង​គ្រែ​”​ នៅ​ក្នុង​ Facebook

Related