សហជីព​សេរី​កម្មករ​ថ្លែងការណ៍​អំពី​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​កិច្ចសន្យាការងារ​ខ្លី​ និង​ករណី​បិទទ្វារ​រោងចក្រ​ ថៅកែ​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​


​នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC)​ ដែល​មាន​លោកស្រី​ ទូច​ សើ​ ជា​ប្រធាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​អំពី​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​កិច្ចសន្យាការងារ​ថ្មី​ និង​ករណី​បិទទ្វារ​រោងចក្រ​ ថៅកែ​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ ដូច​ភ្ជាប់​មក​ជាមួយ​ស្រាប់​ ។​

​តាម​តួលេខ​ផ្សព្វផ្សាយ​ដោយ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ទល់​បច្ចុប្បន្ន​ មាន​រោងចក្រ​បិទទ្វារ​អាជីវកម្ម​យ៉ាង​ហោច​ណាស់​ចំនួន​២២​រោងចក្រ​ ដែល​ក្នុង​នោះ​មាន​១០​រោងចក្រ​ត្រូវ​បាន​ថៅកែ​រត់​ចោល​ និង​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ ៕​

សហជីព​សេរី​កម្មករ​ថ្លែងការណ៍​អំពី​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​កិច្ចសន្យាការងារ​ខ្លី​ និង​ករណី​បិទទ្វារ​រោងចក្រ​ ថៅកែ​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​

Related