​បង្កើន​បរិមាណ​នៃ​មេ​ជីវិត​ឈ្មោល​ជាមួយនឹង​អាហា​រទាំង​១០​មុខ​នេះ

​បង្កើន​បរិមាណ​នៃ​មេ​ជីវិត​ឈ្មោល​ជាមួយនឹង​អាហា​រទាំង​១០​មុខ​នេះ


​បង្កើន​បរិមាណ​នៃ​មេ​ជីវិត​ឈ្មោល​ជាមួយនឹង​អាហា​រទាំង​១០​មុខ​នេះ

​នៅពេល​ដែល​គូ​ស្វាមីភរិយា កំពុង​ព្យាយាម​ចង់​បាន​កូន នោះ​ជារឿយៗ​បញ្ហា​តែង​ធ្លាក់​ទៅលើ មនុស្ស​ស្រី និង សុខភាព​របស់​នាង​។ តាម​ទស្សនៈ​ដែល​បាន​យល់ឃើញ​ពី​មុន​មក គឺថា បុរស​គួរតែ ទទួល យក​នូវ​របប​អាហារ ដែល​មាន​តុល្យភាព​, ធ្វើ​លំ​ហាត់ប្រាណ និង តមនូវ​ការជក់បារី និង ផឹកស្រា​។ ហើយ​ប្រភេទ អាហារ​ដែល​បាន​រៀបរាប់​ដូចខាងក្រោម​នេះ  ក៏​អាច​ជួយ​បង្កើន​នូវ​ចំនួន​នៃ​មេ​ជីវិត​ឈ្មោល តាម​បែប​ធម្មជាតិ ដែល​ពួក វា​អាច​នឹង​ជួយ​អោយ គូ​ស្វាមីភរិយា​ភាគច្រើន​នឹង​មាន​ឱកាស​ដ៏​ប្រសើរ ក្នុង ការ​ពរ​ពោះ បាន​ផង​ដែរ​។​

​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ​
ប្រភេទ​សារធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ដូចជា​ពពួក​វីតាមីន C ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែឈើ ដែល​មាន​រសជាតិ​ជូរ គឺ​អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​បាន​។ ទឹកក្រូច​ច្របាច់ ឬ ទឹក​ផ្លែ​ទំពាំងបាយជូ​រ ដែល​មាន​ផ្ទុក​រសជាតិ​ផ្លែឈើ​សុទ្ធ ១០០​ភាគរយ នឹង​អាច​ផ្តល់​អោយ​អ្នក​បាន នូវ​ប្រសិទ្ធភាព​ដូច​គ្នា​នេះដែរ​។ ចំពោះ​បុរស​ទាំងឡាយណា ដែល​មិនសូវ​ចូលចិត្ត​ទទួលទាន ទឹក​ផ្លែឈើ ពួកគេ​អាច​នឹង​ព្យាយាម ទទួលទាន ជំនួស​វិញ នូវ​ទឹក​ក្រូចឆ្មារ​ស្រស់​ច្របាច់ ចូល​ទៅក្នុង​ទឹក​។​

ផ្លែ​ប៉េងប៉ោះ​
ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារជាតិ lycopene ដែល​វា​ក៏​អាច​ជួយ​ក្នុង​ការបង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​នេះ​បាន​ផង​ដែរ ។ សារជាតិ​នេះ ក៏​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹកជ្រលក់​ប៉េងប៉ោះ ដែល​បុរស​ភាគច្រើន មិនសូវ​ចូល ចិត្ត​បន្ថែម​ពួក​វា​ទៅ​ក្នុង អាហារ​ដែល​ពួកគេ​នឹង​ទទួល​ទាន​នោះទេ​។​

សណ្តែក​
កង្វះ​សារជាតិ​ស័ង្កសី ក៏​អាច​ជា​មូលហេតុ​មួយ ដែល​បណ្តាលអោយមាន ភាព​អសម្ថភាព​ចំពោះ បុរស​ផងដែរ​។  សណ្តែក​មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង ដែល​វា​ជា​ប្រភព​មួយ​ដ៏​ល្អ​នៃ​សារជាតិ​ស័ង្កសី​។ ដើម្បី​ជៀសវាង​នូវ​ភាព ធុញ​ទ្រាំ​នឹង​ពួក​វា អ្នក​អាច​ឆ្នៃ​មុខម្ហូប​ប្លែកៗ​ដោយ​ប្រើ​ប្រភេទ​សណ្តែក​ផ្សេងៗ​គ្នា​។​

គ្រាប់​ផ្លែឈើ​
គ្រាប់​ផ្លែឈើ គឺ​ពិតជា​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ក្នុង​ការបង្កើន​នូវ បរិមាណ​មេ​ជីវិត​ឈ្មោល ដោយសារ​តែ​ពួក​វា មាន​ផ្ទុក សារជាតិ​ស័ង្កសី និង សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត វីតាមីន E ។ អ្នក​អាច​ព្យាយាម​ទទួលទាន​នូវ គ្រាប់​ផ្លែ​អាល់​មុន​ដែល​មិន​មាន​លាយ​អំបិល មួយ​កណ្តាប់ដៃ អោយបាន​រៀងរាល់ថ្ងៃ​។​

គ្រុំ​សមុទ្រ ( Oysters)
គ្រុំ​សមុទ្រ គឺជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ពពួក ស័ង្កសី​។ ការយល់ឃើញ​ពីមុន បានគិត​ថា ការ​ទទួលទាន គ្រុំ​សមុទ្រ​ឆៅ អោយ​បាន​ពីរ​បី​ដង អាច​នឹង​ជួយ​បង្កើន​ឱកាស​ក្នុង​ការបង្ក​កំណើត​របស់​អ្នក​បាន​។ ប៉ុន្តែ​ការទទួល ទាន​នូវ​សារជាតិ​ស័ង្កសី​នេះ​ច្រើន​ជ្រុល ក៏​អាច​ចោទ​ជា​បញ្ហា​ចំពោះ​អ្នក​បាន​ផងដែរ ដូច្នេះ​អ្នក​ត្រូវ ទទួល​បរិមាណ ដូច​តាម​ដែល​ការណែនាំ គឺ​១៥​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ សម្រាប់​មនុស្ស​ប្រុស​ពេញវ័យ នេះ​បើ​យោង​តាម​សំដី​របស់ មន្ទីរ​ព្យាបាល មេ​យ៉ូ​។

សាច់​
សាច់​ពណ៌​ក្រហម និង មាន់​ទួ​គី ក៏​ជា​ប្រភព​មួយ​ផ្សេង​ទៀត​នៃ សារជាតិ​ស័ង្កសី​ផងដែរ​។  ពួក​វា​អាច​នឹង​មិន​មាន សារជាតិ​នេះ​ច្រើន​ដូច​គ្រុំ​សមុទ្រ​នោះទេ ប៉ុន្តែ​វា​អាច​នឹង​មាន​ភាពងាយស្រួល​ចំពោះ​អ្នក ក្នុងការ​ទទួលទាន​វា បាន​ជា​រៀងរាល់ថ្ងៃ​។ ដោយសារ​តែ​សាច់​ពណ៌​ក្រហម មាន​ជាតិ​ខ្លាញ់​ច្រើន ដូច្នេះ អ្នក​ត្រូវ​ទទួល​ទាន​តែ​ដុំ​សាច់ ដែល​គ្មាន​ខ្លាញ់​មួយ​ដុំ ក្នុង​មួយ​ថ្ងៃ​។​

ប្រភេទ​ស្រូវ បា​ឡេ ( Barley )
ស្រូវ​បា​ឡេ គឺជា​អាហារ​ដែល​ផ្តល់​សុខភាព​ដ៏​ល្អ និង ជា​ប្រភព​នៃ​ពពួក​ស័ង្កសី​ផងដែរ​។ វា​ក៏​ជា​ប្រភេទ​អាហារ ដែល​ជួយ​សន្សំសំចៃ សម្រាប់​អ្នក​បាន​ផងដែរ ពីព្រោះ​ថា​វា​មាន​តម្លៃថោក​។​

ត្រី​សមុទ្រ​ធុន​ណា ( Tuna )
ត្រី​ធុន​ណា មាន​ផ្ទុក​សារជាតិ selenium ដែល​វា​ត្រូវ​បាន​គេ​ដឹងថា វា​អាច​ជួយ​បង្កើន​នូវ​កម្រិត​មេ​ជីវិត​ឈ្មោល​បាន ។ អ្នក​ទាំងឡាយ​ណា ដែល​បាន​ទទួល​ប្រភេទ​ត្រី​នេះ​ជា​ប្រចាំ គួរ​ជ្រើសរើស​យក​ត្រី​ធុន​ណា​កំប៉ុង ពីព្រោះ​ថា​វា​មាន ផ្ទុក​ជាតិ​បា​រត តិចជាង ប្រភេទ​ត្រី​ធុន​ណា​ស្រស់ៗ ។​

ស៊ុត
ស៊ុតមាន់​ទា មាន​ផ្ទុក​សារធាតុ​ផ្សំ​ពីរ​ប្រភេទ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​វា​អាច បង្កើន​នូវ​បរិមាណ​មេ​ជីវិត​ឈ្មោល គឺ វីតាមីន B12 និង selenium ។ ដោយសារ​តែ​វា​អាច​នឹង​មាន​ការពិបាក សម្រាប់​អ្នក​ក្នុងការ​ចំណាយ​ពេល​អង្គុយ​ចុះ ទទួលទាន​អាហារ​ពេលព្រឹក នោះ​អ្នក​អាច​ស្ងោរ​ស៊ុត​ទុក​ពី​យប់ និង ទទួលទាន​វា​នៅ​ពេល​ព្រឹក​។​

​ផ្កា​ខាត់ណា​ខៀវ ( Broccoli )
មនុស្ស​ជាច្រើន​បានដឹងហើយថា សារជាតិ​ហ្វូ​លិក​អាស៊ី​ត ( folic acid) គឺ​ពិតជា​មាន​សារៈប្រយោជន៍​ចំពោះ ស្ត្រី ក្នុងកា​រពរ​ពោះ និង ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌​។ តែ​ទោះជា​យ៉ាងណាក្តី ចំពោះ​ករណី​នៃ​ការបង្កើន​បរិមាណ មេ​ជីវិត​ឈ្មោល វា​ក៏​បាន​ផ្តល់​គុណ​ស​ម្ប​តិ្ត​ផងដែរ​ចំពោះ​បុរស​។ ផ្កា​ខាត់ណា​ខៀវ​គឺ​ជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​ហ្វូ​លិក អាស៊ី​ត ។ ហើយ​ប្រភព​ផ្សេង​ទៀត​នៃ​ពពួក​ហ្វូ​លិក​អាស៊ីតក៏មាន​រួម​មាន​ផង​ដែរ នៅក្នុង​ទំពាំង​បារាំង និង ទឹកក្រូច​ច្របាច់ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។