​វិធី​សង្គ្រោះ​ជនរងគ្រោះ​ដែល​អ្នក​មាន​ការប៉ះទង្គិច​ក្បាល​

​វិធី​សង្គ្រោះ​ជនរងគ្រោះ​ដែល​អ្នក​មាន​ការប៉ះទង្គិច​ក្បាល​


​វិធី​សង្គ្រោះ​ជនរងគ្រោះ​ដែល​អ្នក​មាន​ការប៉ះទង្គិច​ក្បាល​

​ការរង​ប៉ះទង្គិច​ក្បាល​ភាគច្រើន គឺ​តែង​កើត​រួមមាន​ជាមួយនឹង​ការ រងរបួស ដែល​មាន​សភាព​ស្រាល និង មិនបាន​តម្រូវអោយ​មាន​ការ​សម្រាក​ពេទ្យ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​តែ​ប្រញាប់​ហៅ រក ជំនួយ​ពី​ក្រុម​សង្គ្រោះ​បន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ មាន​រោគសញ្ញា​ណាមួយ ដូចខាងក្រោម នេះ បាន​កើតឡើង​ចំពោះ​ជនរងគ្រោះ ៖
 

ចំពោះ​មនុស្ស​ពេញវ័យ​

  • មានការ​ហូរ​ឈាម​យ៉ាង​ខ្លាំង​នៅលើ ក្បាល ឬ នៅ​លើ​មុខ​។​
  • មានការ​ហូរឈាម ឬ សារធាតុ​រាវ លេចចេញ​ពី​ត្រចៀក ឬ ច្រមុះ​។​
  • មាន​អា​ការៈឈឺ​ក្បាល ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។​
  • មាន​ការប្រែប្រួល ចំពោះ​កម្រិត​នៃ​ស្មារតី ក្នុង​រយៈពេល​យូរ​ជាង ពីរ ទៅ បី​វិនាទី​។​
  • មានការ​ប្រែ​ពណ៌​ជា ខ្មៅ ឬ ខៀវ នៅ​ខាងក្រោម​ភ្នែក ឬ នៅ​ខាងក្រោយ​ស្លឹកត្រចៀក​។​
  • ឈប់​ដកដង្ហើម​។​
  • មាន​ភាព​វង្វេងវង្វាន់​។​
  • បាត់បង់​លំនឹង​រាយ​កាយ​។​
  • មាន​ភាពទន់ខ្សោយ ឬ មិន​មាន​សមត្ថភាព ក្នុង​ការប្រើប្រាស់​ដៃ ឬ ជើង​។​
  • ប្រស្រី​ភ្នែក មាន​ទំហំ​មិន​ស្មើគ្នា​។​
  • មានការ​ប្រកាច់​។​
  • និយាយ​មិន​ច្បាស់ (​លឺ​ឡុ​លៗ ) ។​

​ចំពោះ​កុមារ​

  • មាន​សញ្ញា ឬ រោគ​សញ្ហា​ណាមួយ​របស់​មនុស្ស​ពេញវ័យ បាន​កើតឡើង​ចំពោះ​ពួកគេ​។​
  • យំ មិន​ព្រម​បាត់​។​
  • មិន​ព្រម​ញុំ​ា​ចំណីអាហារ​។​
  • មាន​ស្នាម​ប៉ោង​ហើម នៅត្រង់​បង្ហើយ នៅលើ​ក្បាល​។​
  • ក្អួត​ហើយ ក្អួត​ទៀត ។​

​ប្រសិនបើ​ការរង​របួស​ក្បាល ក្នុង​ស្ថានភាព​គ្រោះថ្នាក់​កើត​មាន នោះ​អ្នក​ត្រូវ​៖

  • រក្សា​ស្ថានភាព​របស់​ជនរងគ្រោះ អោយ​មាន​លំនឹង រហូត​ដល់​ភ្នាក់ងារ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ បាន​មកដល់​។ ដាក់​ស្ថានភាព​ជនរងគ្រោះ​អោយ​សម្រាក និង រក្សា​ភាពស្ងប់ស្ងាត់ ដោយ​ដាក់ ក្បាល និង ស្មា​របស់​ជនរងគ្រោះ អោយបាន​ខ្ពស់​បន្តិច​។ មិន​ត្រូវ​ធ្វើ​ការផ្លាស់ប្តូ​រ​ស្ថានភាព​របស់ ជនរងគ្រោះ​នោះ​ទេ លុះត្រាតែ​វា​ស្ថិត​ក្នុង​ករណី​ចាំបាច់ និង ជៀសវាង​ធ្វើការ​ផ្លាស់ប្តូរ លំនឹង​ក របស់​ជនរងគ្រោះ ។ ប្រសិន​បើ​ជន​រងគ្រោះ កំពុង​ពាក់មួក​សុវត្ថិភាព នោះ​អ្នក​មិន​ត្រូវ​ធ្វើការ ដោះ​វា​ចេញ​នោះ​ទេ​។​
  • ធ្វើការ​ឃាត់ឈាម​។ ដាក់​សម្ពាធ​តឹង​ណែន  សង្កត់​ទៅលើ​មុខរបួស​របស់​ជនរងគ្រោះ ជាមួយនឹង ស្បៃ ឬ ក្រណាត់​ស្តេរី​ល​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ដាក់​សម្ពាធ​ដោយផ្ទាល់​ទៅលើ មុខរបួស​នោះទេ ប្រសិនបើ​អ្នក សង្ស័យថា ជនរងគ្រោះ​មាន​ការបាក់​ឆ្អឹងលលាដ៍ក្បាល ។​
  • ឃ្លាំមើល រាល់​ការផ្លាស់ប្តូរ​ចំពោះ ដង្ហើម និង កម្រិត​ស្មារតី​របស់​ជនរងគ្រោះ ។ ប្រសិន​បើ​ជន​រង គ្រោះ​មិន​បាន​បង្ហាញ​ពី​សញ្ញា នៃ​ការធ្វើ​ចលនា​របស់​ដំណើរ​ឈាម​រត់ (​មានដូចជា ការដកដង្ហើម​, ការ​ក្អក ឬ ការ​ធ្វើ​ចលនា​)  នោះ​អ្នក​ត្រូវ​ចាប់ផ្តើម​ធ្វើ​ចលនា​សង្គ្រោះ​បេះដូង​អោយ​បាន​ភ្លាមៗ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។