អេ​ឡិច ចាន់​ត្រា​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អ្វី ?

6 Videos


គ្រាន់តែលោក អេឡិច ចាន់ត្រា បង្ហោះនូវរូបភាពនិងភ្ជាប់ដោយពាក្យពេចន៍ថាលោកឈឺហើយ នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេក៏បានឃើញអ្នកលេងហ្វេសប៊ុកជាច្រើនសរសេរសួរសុខទុក្ខនិងបារម្ភពីសុខភាពលោកព្រមទាំងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺឆាប់ៗទៀតផង ។

P9

អេ​ឡិច ចាន់​ត្រា​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អ្វី ?

ក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់លោក អេឡិច ចាន់ត្រា បានសរសេរសារយ៉ាងខ្លីតែ មានន័យគ្រប់គ្រាន់បញ្ជាក់ពីស្ថានភាពសុខភាពលោកផ្ទាល់ដល់មិត្តភក្តិអ្នកលេងហ្វេសប៊ុកថា៖ខ្ញុំឈឺ ហើយមិត្តទាំងអស់គ្នាព្រោះពេលទៅថតនិងច្រៀងត្រូវទឹកភ្លៀង ⛈🌧☔️💦🌨🌩🌥🌦☃🌬 សូមថែរក្សាសុខភាពទាំងអស់គ្នាណា 😊 ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។

អេ​ឡិច ចាន់​ត្រា​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អ្វី ?

ជាមួយនិងពាក្យពេចន៍លោកក៏បានបង្ហោះនូវរូបភាពកំពុងសំរាកនៅលើគ្រែតែម្នាក់ឯងដែល មើលទៅគួរឲ្យអាណិតជាខ្លាំង ។ តារាសំដែងប្រុសដែលមានសាច់សខ្ចី អេឡិច ចាន់ត្រា ត្រូវបានគេចាប់អារម្មណ៍មើលឃើញ ថាលោកកំពុងមានយីអ៊ុនឡើងគួរកត់សម្គាល់ដោយសារតែថ្មីៗនេះលោកត្រូវបានក្រុមហ៊ុនអគារខុនដូដ៏ធំមួយរបស់តៃវ៉ាន់ Imperiel Grown សម្រេចជ្រើសរើសយកធ្វើជាទូតសុច្ឆន្ទៈ។

អេ​ឡិច ចាន់​ត្រា​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អ្វី ?

បើទោះជាមានរយៈពេល៣ឆ្នាំទៀតទើបអគារខុនដូរបស់ក្រុមហ៊ុន Imperiel Grown ដែលមាន ទីតាំងនៅទល់មុខវិទ្យាល័យ ជា ស៊ីម បឹងកេងកងសាងសង់ហើយជាស្ថាពរក៏ក្រុមហ៊ុនបានរៀបចំ ដំណើរការថតស្ប៉តឃោសនាពាណិជ្ជកម្មរបស់ខ្លួនចាប់ពីពេលនេះទៅផងដែរដោយក្នុងនោះតួអង្គក្នុងស្ប៉តនោះមានលោក អេឡិច ចាន់ត្រានិងដៃគូគឺកញ្ញា នៅ សូនីតា ។

អេ​ឡិច ចាន់​ត្រា​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អ្វី ?

លោក អេឡិច ចាន់ត្រា ត្រូវបានមហាជនមើលឃើញថាមានសមត្ថភាពនិង រូបសម្បត្តិល្អស្អាត សក្តិសមរួមទាំងកំពស់ក៏បានទៀតផងហើយលោកក៏ជាតារាម្នាក់ដែលទទួលបានការនិយមចូលចិត្តនិងគាំទ្រ ច្រើនពីសំណាក់ទស្សនិកជនខ្មែរ៕ ដេវីត

អេ​ឡិច ចាន់​ត្រា​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អ្វី ?