ការសិក្សា​ទៅលើ​ទំហំ​សុដន់​ស្ត្រី បាន​រកឃើញថា អាមេរិក កាណាដា ធំជាងគេ តែ​តូច​ជាងគេ​គឺ​ថៃ​

6 Videos


លទ្ធផលនៃការសិក្សាថ្មី ដែលផ្សាយនៅក្នុងទស្សនាវដ្តី Journal of Female Health Sciences ឃើញថា ស្ត្រីអាមេរិកមានដើមទ្រូងធំជាងគេនៅលើពិភពលោក ស្របពេលដែលស្ត្រីថៃមានដើមទ្រូងតូចជាងគេទៅវិញ ។

P9

ការសិក្សា​ទៅលើ​ទំហំ​សុដន់​ស្ត្រី បាន​រកឃើញថា អាមេរិក កាណាដា ធំជាងគេ តែ​តូច​ជាងគេ​គឺ​ថៃ​

បន្ទាប់ពីស្ត្រីអាមេរិកដែលមានដើមទ្រូងធំ គឺប្រទេសកាណាដា អាយលែន ប៉ូឡូញ និង ចក្រភពអង់គ្លេស ។ ចំណែកស្ត្រីដែលមានដើមទ្រូងតូច ភាគច្រើននៅក្នុងបណ្តាប្រទេសអាស៊ី និង តាមប្រជុំកោះផ្សេងៗនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយលំដាប់ទី ១ ស្ត្រីហ្វីលីពីន, លំដាប់ ២ ម៉ាឡេស៊ី, លំដាប់ ៣ បង់ក្លាដេស, ទី ៤ សាមួរ, ទី ៥ ប្រជុំកោះសូឡូម៉ុង, ទី ៦ តៃវ៉ាន់, ទី ៧ វៀតណាម និង ទី ៨ ថៃ, ទី ៩ លាវ ហ្ស៊ីមបាបវេ និង សិង្ហបុរី ។

ការសិក្សា​ទៅលើ​ទំហំ​សុដន់​ស្ត្រី បាន​រកឃើញថា អាមេរិក កាណាដា ធំជាងគេ តែ​តូច​ជាងគេ​គឺ​ថៃ​

រង្វាស់មាត្រដ្ឋាននៅបណ្តាប្រទេសអឺរ៉ុបមានទំហំ A រហូតដល់ F ។ ការសិក្សាបង្ហាញទៀតថា ស្ត្រីអាមេរិកមានបរិមាណទឹកដោះ ១.៦៦៨ មីល្លីលីត្រ, កាណាដា ១.១៩៤ មីល្លីលីត្រ, ស្ត្រីអឺរ៉ុប ៧៥៧ ដល់ ៩៩២ មីល្លីលីត្រ ។ ចំណែកអូស្ត្រាលី និង ញូវហ្សឺឡែន នៅក្នុងទំហំកណ្តាល ៦៥២ មីល្លីលីត្រ ។

ការសិក្សា​ទៅលើ​ទំហំ​សុដន់​ស្ត្រី បាន​រកឃើញថា អាមេរិក កាណាដា ធំជាងគេ តែ​តូច​ជាងគេ​គឺ​ថៃ​

រង្វាស់ខាងលើនេះ ធ្វើឡើងទៅលើដើមទ្រូងពីធម្មជាតិ របស់ស្ត្រីចំនួន ៣៤០.០០០ នាក់ អាយុចន្លោះពី ២៨ ដល៉ ៣០ ឆ្នាំនៅទូទាំងពិភពលោក ឯថៃ និង អាស៊ីភាគច្រើនមានរង្វាស់ A ដូចគ្នា ៕ សូរ្យកាន្ត (MGR Online)