អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ

6 Videos


មួយរយៈពេលនេះ គេសង្កេតឃើញថាកំពូលតារាស្រីសិចស៊ីលំដាប់លេខ ១ របស់ប្រទេសថៃ អ្នកនាង អាំ ផាតឆារ៉ាផា (Aum Patcharapa) ហាក់មានព័ត៌មានរកាំរកូសជាមួយអ្នកជុំវិញជាច្រើន ដោយក្នុងនោះក៏មានសង្សាររបស់នាងលោក អែម ភិថាន ផងដែរ។

P9

អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ
អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលអ្នកនាង អាំ និង សង្សារមានរឿងរកាំរកូស ដោយភាគច្រើនឱ្យតែមានបញ្ហាជាមួយសង្សារម្តងៗ គឺមហាជនតែងតែចាប់អារម្មណ៍ភ្លាមៗ ព្រោះវាជាទម្លាប់ដែលនាងតែងតែទៅណាមកណា គឺចូលចិត្តបណ្តើរសង្សារមកជាមួយបង្អួតភាពផ្អែមល្ហែម។ ប៉ុន្តែក្នុងពិធីខួបកំណើតរបស់មិត្តជិត អ្នកនាង អាំ បានលេចមុខមកតែម្នាក់ឯងដោយវត្តមានរបស់សង្សារលោក អែម ភិថាន ហាក់បាត់ស្ងាត់ដូចជាចោរលួចសេះ។

អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ

ពាក្យពេចន៍ខ្សឹមខ្សៀវក្នុងពិភពសិល្បៈ ជឿជាក់ថាទាំងអ្នកនាង អាំ និង សង្សារប្រាកដជាមានបញ្ហាជាមួយគ្នា ហើយមិនយូរប៉ុន្មាន តារាស្រីរូបនេះក៏បានចុច Unfollow (បញ្ឈប់ការទាក់ទង និង ដឹងឮពីគ្នា) ក្នុង Instagram ដោយសកម្មភាពបែបបនេះ គឺជាការប្រកាសយ៉ាងបើកចំហពេញទំហឹងថា ឋានៈរបស់ពួកគេទាំងពីរពេលនេះកុំថាឡើយតែជាសង្សារ សូម្បីតែមិត្តភក្តិក៏មិននៅសល់ឡើយ។

អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ

រីឯរឿងមួយទៀតដែលធ្វើឱ្យមហាជនឆ្ងល់បំផុតនោះ គឺមិនត្រឹមតែសង្សាររបស់នាងទេ ដែលត្រូវ Unfollow សូម្បីតែតារាល្បីៗដូចជាអ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya) អ្នកនាង អែមមី ម៉ូរ៉ាកុត (Aimee Morakot) តារាសម្តែងស្រីក្នុងរឿង «និស្ស័យស្នេហ៍នៅវាលខ្សាច់» (Fah Jarod Sai) អ្នកនាង អាយ អាភីសៈដា (Ice Apissada) តារាសម្តែងស្រីក្នុងរឿង «មេកងក្រមុំកំពូលស្នេហ៍» (Phu Khong Yod Rak) និង អេ សុភៈឆៃ កំពូលអ្នកគ្រប់គ្រងតារាល្បីរបស់ប្រទេសថៃ។ ចំពោះករណីផ្តាច់ទំនាក់ទំនងជាមួយតារាផ្សេងៗគឺមិនជាថ្វីឡើយ ប៉ុន្តែ រឿងដែលមិនគួរឱ្យជឿ គឺកំពូលអ្នកគ្រប់គ្រងតារាដូចជា អេ សុភៈឆៃ ដែលគ្រប់គ្នាសុទ្ធតែដឹងថា ជាស្ពានមាសស្ពានប្រាក់ ហើយអ្នកណាក៏ប្រាថ្នាចង់រាប់អានដើម្បីរក្សាគ្រឹះក្នុងវិស័យសិល្បៈឱ្យរឹងមាំ ក៏ត្រូវអ្នកនាង អាំ ចុច Unfollow ផងដែរ។

អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ

ដោយមានមន្ទិលមិនឈប់ពីការ Unfollow មិត្តភក្តិតារាក្នុង Instagram អ្នកនាង អាំ ក៏ព្រមបង្ហើបពីមូលហេតុនៃការសម្រេចចិត្តចុច Unfollow គឺក៏ព្រោះតែអ្នកនាងចង់រក្សាទុកមិត្តភក្តិដែលសិ្នទ្ធស្នាលបំផុត ដែលអ្នកនោះគឺតែងតែទាក់ទងគ្នាជាមួយអ្នកនាងគ្រប់ពេល។ ទន្ទឹមនឹងនោះ អ្នកនាង អាំ ក៏បន្ថែមទៀតថា មូលហេតុដែលនាងសម្រេចចិត្តចុច Unfollow មិត្តភក្តិតារាមួយចំនួនធំ គឺមិនមានពាក់ព័ន្ធនឹងរឿងទំនាស់ ឬ អាក់អន់ចិត្តគ្នាឡើយ គ្រាន់តែសុំ follow តែមិត្តជិតស្និទ្ធដើម្បីងាយស្រួលទាក់ទង។

អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ

បើទោះបីជាអ្នកនាង អាំ បានបកស្រាយមូលហេតុដែលចុច Unfollow ព្រោះចង់រក្សាមិត្តដែលស្និទ្ធស្នាល ក៏មហាជនជាច្រើននៅតែមានមន្ទិលសង្ស័យរវាងទំនាក់ទំនងរបស់នាង និង តារាផ្សេងៗដែលនាងកាត់ផ្តាច់ទំនាក់ទំនងតាម Instagram។ បើ Unfollow លោក អែម ភិថាន ដែលជាសង្សារគឺមហាជនយល់ស្រប ព្រោះទំនាក់ទំនងកំពុងតែប្រេះឆាក គឺប្រាកដជាឆេវឆាវដែលនេះជាប្រតិកម្មរបស់មនុស្សស្រី តែបើ Unfollow ជាមួយមិត្តភក្តិតារាផ្សេងៗ នោះអាចនឹងមានរឿងមិនចុះសម្រុងក៏អាចថាបាន៕ ខេរី (ប្រភព៖ អឹមថៃ)

អាំ ផាត​ឆា​រ៉ា​ផា ទម្លាយ​មូលហេតុ​នៃ​ការផ្តាច់​ទំនាក់​ទំនងជា​មួយ​តារា​ល្បីៗ