យុទ្ធសាស្រ្ត ៤យ៉ាង ដើម្បីទាក់ទងមិត្តស្រី ធ្វើឱ្យមិត្តស្រី មានភាពកក់ក្តៅ និង រ៉ូម៉ែនទិច

យុទ្ធសាស្រ្ត ៤យ៉ាង ដើម្បីទាក់ទងមិត្តស្រី ធ្វើឱ្យមិត្តស្រី មានភាពកក់ក្តៅ និង រ៉ូម៉ែនទិច

បុរសគ្រប់រូបសុទ្ធតែមានវិធីផ្សេងៗ គ្នា ដើម្បីទាក់ទង នារីម្នាក់ឱ្យស្រលាញ់ខ្លួននិង ផ្តល់ភាពរ៉ូម៉ែនទិច ដល់នាង ដើម្បីទទួលបាននូវការ ស្រលាញ់ដ៏ ស្មោះពីនាង។ តើលោកអ្នកមានវិធីអ្វីខ្លះ ដើម្បីធ្វើឱ្យមិត្តស្រី ឬ នារីដែលលោកអ្នក កំពុងស្រលាញ់ទទួលបានបានភាពកក់ក្តៅពីអ្នក?ខាងក្រោមនេះ ជាវិធីសាស្រ្ត៤យ៉ាងដែលអ្នកជួយលោកអ្នកសម្រេចសេចក្តីប្រាថ្នាបាន៖

១/ នាំនាងទៅកន្លែងរ៉ូមែនទិច៖ បើទោះបីជាវាមិនមែនជាថ្ងៃពិសេសក៏ដោយ។ ការចំណាយពេលធ្វើគម្រោងដ៏ពិសេសបែបនេះដើម្បីនៅជាមួយនាងនឹងធ្វើឲ្យមានអារម្មណ៍ចង់ចំាថាអ្នកជាមនុស្សដំបូងដែលផ្តល់ភាពកក់ក្តៅ និងជាមនុស្សដ៏រ៉ូមែនទិច។

២/ ចងចាំថ្ងៃពិសេស៖ ដូចជា ថ្ងៃប្រារព្ធខួបនៃក្តីស្រលាញ់ ឬ អាពាហ៍ពិពាហ៍ ថ្ងៃកំណើតនាងជាដើម។ ប្រសិនបើអ្នកមានបញ្ហា ក្នុងការចងចាំថ្ងៃខែ ចូរកត់វាទុកក្នុងប្រតិទិនក្នុងទូរស័ព្ទដៃរបស់អ្នក។ ពេលដល់ថ្ងៃពិសេសៗ ទាំងនោះ ចូរនិយាយប្រាប់នាង ហើយផ្តល់ជាកាដូឬរៀបចំការទទួលទានអាហារនៅខាងក្រៅជាមួយនាង។ កាដូដ៏មានន័យមិនមែន ទាល់តែកាដូនោះមានតម្លៃថ្លៃនោះទេ។ ប្រសិនបើអ្នកជាសិស្ស នៅសាលាជាមួយគ្នា អ្នកអាចផ្ញើរផ្កាកូលាបទៅថ្នាក់រៀនរបស់នាង ឬ ញ៉ាំបាយថ្ងៃត្រង់ជាមួយនាង។

៣/ ស្តាប់អ្វីដែលនាងចង់និយាយ៖ ចំណុចដ៏សំខាន់មួយសម្រាប់មនុស្សស្រីគឺមានអ្នកអង្គុយស្តាប់នាងនិយាយ។ អ្នកមិនចាំបាច់ផ្តល់យោបល់ទៅលើរាល់អ្វីដែលនាងនិយាយនោះទេ ប៉ុន្តែអ្នកត្រូវធ្វើឲ្យនាងដឹងថាអ្នកកំពុងស្តាប់នាងនិយាយដោយការងក់ក្បាលឬមើលភ្នែករបស់នាង។ប្រសិនបើ នាងនិយាយពីកន្លែងពិសេសដែលនាងចង់ទៅ ឬអ្វីដែលនាងចង់បាន ចូរធ្វើការកត់ចំណាំវាទុក។ អ្នកអាចនាំនាងទៅកន្លែងដែលនាងចង់ទៅនោះ ឬ ទិញរបស់ដែលនាងចង់បាននោះឲ្យនាងនៅថ្ងៃក្រោយ។ នេះនឹងបង្ហាញឲ្យនាងឃើញថា អ្នកបានយកចិត្តទាំងលើចំណុចតូចៗទាំងអស់។

៤/ សរសើរនាងម្តងក្នុងមួយថ្ងៃ៖ សរសើរនាងដោយស្មោះ ពីសម្លៀកបំពាក់ ម៉ូតសក់ ភាពឆ្លាតវៃ អត្តចរិត ឬរូបរាងរបស់នាង។ ការសរសើរនាងនឹងបង្កើនភាពជឿជាក់របស់នាង ហើយក៏ជួយធ្វើឲ្យនាងចង់សរសើរអ្នកវិញដែរ៕

ប្រភព៖ iknow

  • យុទ្ធសាស្រ្ត ៤យ៉ាង ដើម្បីទាក់ទងមិត្តស្រី ធ្វើឱ្យមិត្តស្រី មានភាពកក់ក្តៅ និង រ៉ូម៉ែនទិច已关闭评论
  • 29 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ចំនេះដឹង
Tags: