ACU ប្រកាស​រើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍​ការប្រឡង​បាក់​ឌុប​ និពន្ធដោយ : ថ្មីៗ       July-04-2016, 7:39 pm         53

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ACU ប្រកាស​រើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍​ការប្រឡង​បាក់​ឌុប​​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បានប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​សង្កេត    ការណ៍​ការប្រឡង​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២២ ខែសីហា​ខាងមុខ​។ សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦​នេះ ក្រសួង​អប់រំ នៅតែ​បន្ត​វិធានការ​រឹតបន្តឹង​ការប្រឡង​ដដែល ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ​។​

​ផ្អែក​តាម​សេចក្តីជូនដំណឹង​ស្តីពី​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​នេះ ស្ថាប័ន​ACU មិនបាន​បញ្ជាក់​ពី ចំនួន​អ្នកស្ម័គ្រចិត្ត​ប៉ុន្មាន​ដែល​ACU នឹងត្រូវ​ជ្រើសរើស ព្រមទាំង​កាលបរិច្ឆេទ​ពី​ការឈប់​ទទួល​ពាក្យស្នើសុំ​ចូលរួម​សង្កេតការណ៍​នោះឡើយ​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចំណាយ​ថវិកា​ប្រមាណ​១៥​ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​ដល់​អ្នកស្ម័គ្រចិត្ត ដែលមាន​ចំនួន ៥,៦២៥​នាក់ ដែល​ចូលរួម​សង្កេតការណ៍​ការប្រឡង​បាក់​ឌុប​។

​សម័យ​ប្រឡង​បាក់​ឌុប សម្រា់ប​ឆ្នាំ​សិក្សា​២០១៥-២០១៦ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៦ ។ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ចែកចេញជា ១៥៧ មណ្ឌល និង​ចំនួន ៣,៧៨១ បន្ទប់​ប្រឡង នៅ​ទូទាំង​រាជធានី​-​ខេត្ត​៕