ម៉ូតូ​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​

ម៉ូតូ​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​



បន្ទាយមានជ័យ​ ៖ ​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ រវាង​ម៉ូតូ​បើក​ទៅ​បុក​ម៉ូតូ​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​៣​នាក់​​​ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣​ ខែកក្កដា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ទល់មុខ​គណបក្ស​ប្រជាជន​ខេត្ត ​ស្ថិត​ក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ ភឿ​ក​ ព្រហ្ម​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នោះ​ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក Icon​ ពណ៌​លឿង ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1N 6436​ បើក​ដោយ​ឈ្មោះ ប៉ាវ វីរ​: ភេទ​ប្រុស ​អាយុ២៥​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ ​​តាម​ផ្លូវ​ភ្លោះ​ពី​ជើង​ទៅ​ត្បូង​លុះ​បើក​មកដល់​ចំណុចកើតហេតុ ​ស្រាប់តែ​ម៉ូតូ​នោះ​បត់​ទៅ​ឆ្វេង​មិនបាន​ប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​ម៉ូតូ​បើក​ពីក្រោយ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1J-9098 បើក​ដោយ​ឈ្មោះ កុយ លី​ស៊ីន ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ បុក​ចំ​កណ្តាល​ម៉ូតូ​ពេញទំហឹង ​បណ្តាល​ឲ្យ​ឈ្មោះ​ប៉ាវ ​វរៈ​ រងរបួស​ធ្ងន់ ​និង​ឈ្មោះ​កុយ​លី​ស៊ីន របួស​ស្រាល​ និង​អ្នករួម​ដំណើរ​ឈ្មោះ មុខ សា​ម៉ែន​ ភេទ​ស្រី អាយុ​៦២​ឆ្នាំ​របួសធ្ងន់ ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ​ដែល​របួសធ្ងន់​នោះ​ត្រូវ​បាន​រថយន្ត​របស់​ស្នង​ការ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​ ស្រុក​មង្គល​បូរី ​ដើម្បី​សង្គ្រោះ​ជីវិត​។

ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​នៅពេល​ក្រោយ៕

ម៉ូតូ​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​ ម៉ូតូ​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​