ក្រសួង​រ៉ែ​ និង ​ថាមពល ស្វាគមន៍​ការ​សហការ របស់​ប្រជាពលរដ្ឋ​និង​ដៃគូ​អភិវឌ្ឍន៍​នានា លើ​វិស័យ​រ៉ែ​និង​ថាមពល

ក្រសួង​រ៉ែ​ និង ​ថាមពល ស្វាគមន៍​ការ​សហការ របស់​ប្រជាពលរដ្ឋ​និង​ដៃគូ​អភិវឌ្ឍន៍​នានា លើ​វិស័យ​រ៉ែ​និង​ថាមពល



ភ្នំពេញ ៖ ក្រសួង​រ៉ែ​ និង ​ថាមពល បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់រូប សង្គម​ស៊ីវិល សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា បន្ត​ចូលរួម សហការ​ជាមួយ ក្រសួង​ក្នុង​ការ​ផ្តល់ព័ត៌មាន និង​យោបល់​កែលំអ ដើម្បី​ក្រសួង​មានលទ្ធភាព គ្រប់គ្រាន់ ក្នុង​ការ​ចាត់វិធានការ​សមស្រប ចំពោះ​ភាព​អសកម្ម ដែល​កើតមាន​ឡើង​ជាយថាហេតុ​។

តាម​សេចក្តី​ជូនដំណឹង របស់​ក្រសួង​រ៉ែ​ និង ​ថាមពល កាលពី​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ២០១៦ បាន​ឲ្យ​ដឹង​ថា កន្លងមក​ក្រសួង​រ៉ែ និង​ថាមពល តែងតែ​សហការ​ជាមួយ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ នានា ដែល​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ស្តាប់​នូវ​យោបល់ និង​ទទួលយក​ព័ត៌មាន តាមរយៈ​ប្រព័ន្ធ ទូរស័ព្ទ Hotline (095 727 727 ) និង​តាម​រយៈ​ប្រអប់​សំបុត្រ​ក្រសួង​រ៉ែ និង​ថាមពល។

ក្នុង​ខ្លឹមសារ នៃ​សេចក្តី​ជូនដំណឹង​នោះ​ផង​ដែរ លោកស៊ុយ​ សែម រដ្ឋ​មន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា ក្រសួង​រ៉ែ​ និង ​ថាមពល បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​សហការ​ជាមួយ​សមាគម អង្គការ​មិនមែន រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ នានា ដែល​មាន​វត្តមាន​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចូលរួម​ថែរក្សា និង​អភិវឌ្ឍន៍ ធនធានធម្មជាតិ ប្រកបដោយ​ចរី​ភាព​។

ដូច្នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់រូប សង្គម​ស៊ីវិល សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា បន្ត​ចូលរួម​សហការ​ជាមួយ​ក្រសួង ដើម្បី​ក្រសួង​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ចាត់​វិធានការ​សមស្រប ចំពោះ​ភាព​អសកម្ម ដែល​កើតមាន​ឡើង​ជាយថាហេតុ​។ ដោយឡែក ក្រសួង​រ៉ែ ​និង ​ថាមពល ក៏បាន​អំពាវនាវ និង​ស្នើ​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ជៀសវាង​ឲ្យ​ខាងតែ​បាន នូវ​ការប្រព្រឹត្ត​អំពើ​នានា ដែល​បំពាន​ច្បាប់​ហួស​ដែន​កំណត់ ដូចជា ការដើរ​តួនាទី ជំនួស​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាដើម។

ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហការ​រវាង​ក្រសួង​រ៉ែ និង ថាមពល ជាមួយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ នានា និង​បន្តឹង​យ៉ាង​ស្អិតល្មួត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ នា​ពេល​អនាគត៕

ក្រសួង​រ៉ែ​ និង ​ថាមពល ស្វាគមន៍​ការ​សហការ របស់​ប្រជាពលរដ្ឋ​និង​ដៃគូ​អភិវឌ្ឍន៍​នានា លើ​វិស័យ​រ៉ែ​និង​ថាមពល ក្រសួង​រ៉ែ​ និង ​ថាមពល ស្វាគមន៍​ការ​សហការ របស់​ប្រជាពលរដ្ឋ​និង​ដៃគូ​អភិវឌ្ឍន៍​នានា លើ​វិស័យ​រ៉ែ​និង​ថាមពល