ម៉ូតូ​២​គ្រឿង​ត្រូវ​រថយន្ត​បើក​បុក​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​៥​នាក់​

ម៉ូតូ​២​គ្រឿង​ត្រូវ​រថយន្ត​បើក​បុក​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​៥​នាក់​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បើក​បុក​ម៉ូតូ​២​គ្រឿង​ បណ្តាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​៥​នាក់​នៅ​​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​តា​ផាន់​ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្រោយពី​បុក​ហើយ​រថយន្ត​បាន​បើក​គេច​បាត់​។

លោក​វរសេនីយ៍ត្រី​ភឿ​ក​ ព្រហ្ម មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ដោយសារតែ​មេឃងងឹត​មើលផ្លូវ​មិន​ឃើញ​ក៏​រេ​ចង្កូត​បើក​ទៅ​បុក​នឹង​បុក​ម៉ូតូ​២​គ្រឿង​ ដែល​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​៥នាក់​។

លោក​ភឿ​ក​ ព្រហ្ម ​បាន​បញ្ជាក់​ទៀត​ថា ​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​មាន​ម៉ាក​ហុងដា​ទ្រី​មC125 ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1N-2155 បើក​ដោយ​ឈ្មោះ ភូ​ន លី ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ បាក់​ជើង​ឆ្វេង​របួសធ្ងន់ អ្នក​រួម​ដំណើរ​មានឈ្មោះ បាន គុជ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ បាក់​ជើង​ឆ្វេង របួសធ្ងន់ និង ឈ្មោះ ឈៀង ស្រី​លិញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​របួសស្រាល​ អ្នក​រួម​ដំណើ​រ។ ​អ្នក​ទាំង​បី​រស់នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។

ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​វ៉េវ ពណ៌​ក្រហម ស៊េរី​២០១២ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1J-4604 ​បើកដោយឈ្មោះ សុក រូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាក់​ជើង​ឆ្វេង​ធ្ងន់ និងរួមដំណើរដោយឈ្មោះ លឹម សេង​ហួត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាក់​ជើង​ឆ្វេង ធ្ងន់។ ក្រោយពី​កើតហេតុ​រួច​ជនរងគ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន ស្រុក​មង្គល​បូរី ដើម្បី​សង្គ្រោះ​ជីវិត។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕

ម៉ូតូ​២​គ្រឿង​ត្រូវ​រថយន្ត​បើក​បុក​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​៥​នាក់​ ម៉ូតូ​២​គ្រឿង​ត្រូវ​រថយន្ត​បើក​បុក​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​៥​នាក់​