ពេជ្រ ភិ​រុណ នៅតែ​គិតដល់​អតីត​ភរិយា​

6 Videos


ពិតជាគួរឲ្យសរសើរចំពោះទឹកចិត្តតារាខ្មែរ ២ ដួងដែលអតីតធ្លាប់ជាស្វាមីភរិយានឹងគ្នាតែបើទោះជាអតីតភរិយាមានស្វាមីថ្មីក្តីក៏មិនបានចងកំហឹង ឬ គុំគួនគ្នាឡើយផ្ទុយទៅវិញគឺរឹតតែបង្កើនការយកចិត្ត ទុកដាក់រាប់រកគ្នាជាធម្មតានិងចេះជួយគ្នាទៅវិញទៅមកទៀតផងពោលគឺគ្រាន់តែដឹងថាអម្ពរ ទេវី គ្រោង មកថតកុននៅស្រុកខ្មែរលោក ពេជ្រ ភិរុណ ក៏បានត្រៀមកាត់សម្លៀកបំពាក់ទុកឲ្យផងដែរ ។

P9

ពេជ្រ ភិ​រុណ នៅតែ​គិតដល់​អតីត​ភរិយា​

ក្នុងគម្រោងចុះមកថតកុនរបស់អ្នកនាងអម្ពរ ទេវី នៅពាក់កណ្ដាលខែសីហាខាងមុខនេះ លោក ពេជ្រ ភិរុណ ដែលជាអតីតតារាសម្ដែង និង ជាអតីតស្វាមីរបស់អ្នកនាងបានអះអាងថាលោកគឺជាអ្នកច្នៃ ម៉ូដទាំងស្រុងសម្រាប់អោយអ្នកនាងអម្ពរ ទេវី ស្លៀកថតក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ។ លោក ពេជ្រ ភិរុណបានឲ្យដឹងថា៖ ហោចណាស់ អ្នកនាងអម្ពរ ទេវី ក៏មានសម្លៀកបំពាក់ដែល កាត់ដោយផ្ទាល់ដៃរបស់លោកមិនក្រោម ៥ ទៅ ៦ ឈុតដើម្បីស្លៀកថតកុនក្នុងរឿង «ទឹកចិត្តម្ដាយសម័យ ថ្មី» នោះដែរ ។

ពេជ្រ ភិ​រុណ នៅតែ​គិតដល់​អតីត​ភរិយា​

អ្នកនាងអម្ពរ ទេវី បានទូរស័ព្ទឲ្យលោកជួយចេញម៉ូដសំលៀកបំពាក់គ្រប់ឈុតអោយ អ្នកនាង ស្លៀកថតកុន ប៉ុន្តែលោកមិនទាន់ដឹងថាតើឈុតក្នុងរឿងតម្រូវសម្លៀកបំពាក់បែបណាខ្លះទេ។ សម្រាប់ សម្លៀកបំពាក់ឈុតជំទាវផ្លូវការ រួមមានកិច្ចប្រជុំ ចូលពិធីនិងស្លៀកដើរជាដើម លោកបានត្រៀមម៉ូដខ្លះ រួចហើយ លើកលែងតែឈុតក្រៅពីនោះ ដែលលោកត្រូវការពិភាក្សាជាមួយផលិតករបន្ថែមទៀតដើម្បី អោយបានដឹងច្បាស់។

ពេជ្រ ភិ​រុណ នៅតែ​គិតដល់​អតីត​ភរិយា​

រវាងលោកនិងអ្នកនាងអម្ពរ ទេវី បើទោះជាបានលែងគ្នាតាំងពីឆ្នាំ ២០០១ ប៉ុន្តែនៅតែមានទំនាក់ ទំនងល្អដដែលគឺមិនខុសពីបងប្អូននិងក្រុមគ្រួសារតែមួយ។ដូចជាកន្លងមកលោករមែងកាត់សំលៀក បំពាក់ច្រើនឈុតតាមដែលអ្នកនាងត្រូវការផ្ញើទៅអាមេរិកឲ្យហើយអ្នកនាងក៏តែងផ្ញើនេះផ្ញើនោះមក អោយលោកមិនខុសពីប្អូនស្រីគិតគូរដល់បងប្រុសនោះដែរ។ លោកធ្លាប់ផ្ញើសម្លៀកបំពាក់ទៅឲ្យនាង តាមត្រូវការដោយមិនយកប្រាក់ឡើយហើយនាងវិញក៏មានទឹកចិត្តល្អដឹងសុខទុក្ខលោក ដូចជាកាលមុន លោក ឈឺ (លើសឈាម) ទន់ជើងដើរអត់រួច គាត់អោយប្អូនគាត់ទិញរទេះអោយ មួយភ្លាម អ៊ីចឹងហើយ បាន ជាពេលដឹងថាគាត់មកថតកុនខែក្រោយនឹង គឺលោកជាអ្នក ចេញម៉ូដខោអាវអោយគាត់ទាំងអស់ គាត់អត់ស្លៀករបស់អ្នកណាទេ ។

ពេជ្រ ភិ​រុណ នៅតែ​គិតដល់​អតីត​ភរិយា​

អ្នកនាងអម្ពរ ទេវី នឹងចុះពីអាមេរិកមក ដល់កម្ពុជានៅថ្ងៃទី ១៤ ប៉ុន្តែរហូតដល់ថ្ងៃទី ១៨ សីហា ទើបអ្នកនាង ចេញថត ។ អ្នកនាងអម្ពរ ទេវី ត្រូវសម្ដែងជាតួអង្គម្ដាយជំទាវជាមួយលោកទេព រិន្ទដារ៉ូ ជាដៃគូចាស់ ដោយការសម្ដែងនៅក្នុងរឿងនេះ នឹងធ្វើអោយចប់មុនអ្នកនាងត្រូវទៅអាមេរិកវិញ នៅថ្ងៃទី ២៧ សីហា ខាងមុខ ៕ ដេវីត

ពេជ្រ ភិ​រុណ នៅតែ​គិតដល់​អតីត​ភរិយា​
ពេជ្រ ភិ​រុណ នៅតែ​គិតដល់​អតីត​ភរិយា​