សាលា​វិចិត្រសិល្បៈ​ផ្តល់​ទស្សនីយភាព​ល្ខោនខោល​ដោយ​ឥតគិតថ្លៃ​នៅ​ថ្ងៃទី​១១ ខែកក្កដា​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       July-04-2016, 8:39 pm         43

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលា​វិចិត្រសិល្បៈ​ផ្តល់​ទស្សនីយភាព​ល្ខោនខោល​ដោយ​ឥតគិតថ្លៃ​នៅ​ថ្ងៃទី​១១ ខែកក្កដា​​ភ្នំពេញ​៖ នា​ថ្ងៃទី​១១ កក្កដា ខាងមុខនេះ នឹងមាន​ការសម្ដែង​ល្ខោនខោល ដែល​លើកយក​រឿង​រាមកេរ្តិ៍ ក្នុង​ឈុត​ថ​លត​យ័ន្ត មក​សម្ដែង​ជូន​ទស្សនិកជន នៅ​សាល​មហោស្រប​សាលា​មធ្យម​វិចិត្រសិល្បៈ វេលា​ម៉ោង​៨:៣០ ព្រឹក​។ សម្រាប់​ការចូលរួម​ទស្សនា​ល្ខោនខោល គឺ​គ្មាន​ការលក់​សំបុត្រ​នោះទេ ការចូលរួម​ទស្សនា​ដោយ​សេរី ឥតគិតថ្លៃ​។

​ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែលមាន​អាយុកាល​ចំណាស់​តាំង​ពីមុន​សម័យអង្គរ ក្នុង​សតវត្ស​ទី​៩ តាមរយៈ​ចម្លាក់​លឹប​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​អរូបី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ល្ខោនខោល​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​បុរស​ទាំងស្រុង ក្នុងការ​រាំ​ប្រចាំ នៅក្នុង​ព្រះរាជវាំង​បុរាណ​ខ្មែរ​។​

​ការចូលរួម​របស់​ទ​ស្ស​និក​ជន គឺ​ដើម្បី​ជួយ​ជ្រោមជ្រែង​ភាព​ថ្កុំ​ថ្កើ​ន​នៃ​វប្បធម៌​យើង ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ នូវ​អ្វី​ដែលជា​វប្បធម៌​របស់​ជាតិ​។ ល្ខោនខោល ភាគច្រើន​ត្រូវបាន​លើក​យកមក​សម្ដែង​នៅក្នុង​ព្រះរាជវាំង និង​ក្នុង​កម្មវិធី​ធំៗ ប៉ុន្តែ​នៅពេលនេះ ល្ខោនខោល​នឹងធ្វើ​ការសម្ដែង​ជូន​ទស្សនិកជន​ទស្សនា​ដោយ​ឥតគិតថ្លៃ​។​

​គួរបញ្ជាក់​ផងដែរ​ថា  កាលពី​ថ្មីៗ​នេះ​កម្ពុ​ជាមាន​ភាពមិន​ចុះសម្រុង​ជាមួយ​ភាគី​ថៃ​ក្នុង​ការដាក់​បញ្ជូន​ល្ខោនខោល​របស់​កម្ពុជា​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​អង្គ​យូណេស្កូ​។  ទន្ទឹមនឹងនេះ ការផ្ទុះ​ជម្លោះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​។ កម្ពុជា ក៏បាន​នាំយក​ល្ខោនខោល​ទៅ​ចូលរួម​សម្ដែង​នៅក្នុង​ប្រទេស​ថៃ ក្នុង​កម្មវិធី ASEAN +3 Mask Festival ដែលមាន​ចូលរួម​ពី​ប្រទេស​ចំនួន​៥ កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​កូរ៉េខាងត្បូង​៕