អ្នក​សាធារណ​រដ្ឋ​ម្នាក់​ចេញពី​តំណែង​ក្រោយ​ប្រើ​រូបភាព​ចំអក​ឲ្យ​លោក​អូ​បា​ម៉ា​ថា​ជា​សត្វ​ស្វា​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-04-2016, 8:19 pm         327

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នក​សាធារណ​រដ្ឋ​ម្នាក់​ចេញពី​តំណែង​ក្រោយ​ប្រើ​រូបភាព​ចំអក​ឲ្យ​លោក​អូ​បា​ម៉ា​ថា​ជា​សត្វ​ស្វា​​ប្រធាន​បក្ស​សាធារណរដ្ឋ​ប្រចាំ​ក្រុង Delta នៃ​រដ្ឋ Colorado លោកស្រី Linda Sorenson​សម្រេច​លាលែង​ពី​តំណែង ក្រោយ​តទល់​ជាមួយ​ការចោទប្រកាន់​រឿង​បង្ហោះ​រូបភាព​ចម្អកឡកឡឺយ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​លក្ខណៈ​រើសអើង​ពូជសាសន៍និងពណ៌សម្បុរស្បែក​ដោយ​ប្រដូច​លោក​ទៅនឹង​សត្វ​ស្វា​។ ក្នុងការ​សួរដេញដោល លោកស្រី​អះអាងថា គណនី​ខ្លួន​ត្រូវគេ​លួច តែ គណកម្មការ​កណ្តា​លប​ក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Colorado បាន​ទាត់ចោល​ការអះអាង​នេះ​។

​ក្រោយ​រង​សម្ពាធ​និង​ការរិះគន់​ខ្លាំងៗ លោកស្រី Linda Sorenson ប្រធាន​បក្ស​សាធារណរដ្ឋ​ប្រចាំ​ក្រុង Delta នៃ​រដ្ឋ Colorado បានសម្រេច​លាលែង​ពី​តំណែង​លោកស្រី​ថ្ងៃទី​៣ ខែកក្កដា​។ លោកស្រី​រង​ការរិះគន់​និង​ចោទប្រកាន់​ពាក់ព័ន្ធ​ការប្រើប្រាស់​ពាក្យ​ចម្អក​ឡក​ឡឺ​ដែល​បង្កប់​អត្ថន័យ​រើសអើង​ពូជសាសន៍​ពណ៌​សម្បុរ ដោយ​ប្រមាថ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​សត្វ​សា្វ​។

​យោងតាម​សារព័ត៌មាន​Sputnik រឿងរ៉ាវ​នេះ​ផ្តើមចេញ​ដោយសារ គណនី​ហ្វេ​ស​ប៊ុ​ក​លោកស្រី​បាន​បង្ហោះ​រូបភាព​មួយ​ដែលមាន ប្រធានាធិបតី​អាមេរិក រ៉ូ​ណា​ល់ រី​ហ្កែ​ន (Ronald Reagan) កំពុង​ឲ្យ​សត្វ​ស្វា​ធំ​មួយ​ក្បាល​បោះ​ទឹកដោះគោ ហើយ​រូបភាព​នោះ​នោះ​មាន​ឃ្លា​មួយ​ថា​៖«​ដូ​ណា​ល់ រី​ហ្កែ​ន ធ្លាប់​មើលថែទាំ​លោក អូ​បា​ម៉ា​»​។​
អ្នក​សាធារណ​រដ្ឋ​ម្នាក់​ចេញពី​តំណែង​ក្រោយ​ប្រើ​រូបភាព​ចំអក​ឲ្យ​លោក​អូ​បា​ម៉ា​ថា​ជា​សត្វ​ស្វា​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-04-2016,  8:19 pm         327

​ប៉ុន្មាន​ម៉ោង​ក្រោយមក រូបភាព​នេះ​ត្រូវបាន​គេ​លុបចោល​តែម្តង ប៉ុន្តែ​សារព័ត៌មាន​តំបន់​បាន​ផ្តិត​យក​រូបភាព​នោះ​ទុក​ដើម្បី​ទុកជា​ភ័ស្តុតាង​។ ចាប់ពីពេលនោះ​មក​ព័ត៌មាន​នេះ​ត្រូវបាន​គេ​ផ្សព្វផ្សាយ ហើយ​គណបក្ស​សាធារណរដ្ឋ​បាន​ចាត់វិធានការ​ហៅ​លោកស្រី​មក​សាកសួរ​និង​ស៊ើបអង្កេត​បញ្ហា​ពាក់ព័ន្ធ​ការ​បង្ហោះ​រូបភាព​រើសអើង​យ៉ាងធ្ងន់ធ្ងរ​នេះ​។

​ការសម្រេច​ចាកចេញ​ពី​តំណែង​របស់​លោកស្រី Sorenson កើតឡើង​ក្រោយ​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស​ពាក់ព័ន្ធ​ការទទួលខុសត្រូវ ដែល​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​គណកម្មការ​កណ្តាល​បក្ស​សា​ធាណ​រដ្ឋ​ប្រចាំ​ទីក្រុង​។ លោកស្រី Sorenson បាន​អះអាងថា លោកស្រី​មិនបាន​បង្ហោះ​រូបភាព​ដោយផ្ទាល់​ទេ ប៉ុន្តែ​គណនី​ហ្វេ​ស​ប៊ុ​ក​លោកស្រី ត្រូវបាន​គេ​លួច​។ ប៉ុន្តែ​ក្រោយ​សួរនាំ និង​ស៊ើបអង្កេត​បន្ថែម គណកម្មការ​កណ្តាល​បាន​ទាត់ចោល​ការអះអាង​នេះ​។

​ពាក់ព័ន្ធ Delta នេះដែរ អភិបាលក្រុង​លោក Don Suppes បាន​ទទួលស្គាល់ថា លោកស្រី​ប្រធាន​បក្ស​សាធារណរដ្ឋ​ប្រចាំ​ក្រុង​នេះ​ពិតជា​បានប្រកាស​ចេញពី​តំណែង​មែន​។ លោក​បាន​បន្តថា​៖« ការរើសអើង​ពូជសាសន៍​ពណ៌​សម្បុរ​មិនអាច​ទទួលយក​បានទេ​ក្នុងសង្គម​នេះ ទោះជា​វា​ធ្វើឡើង​ដោយ​ចេតនា ឬ​អ​ចេតនា​ក្តី​។​ដូច្នេះ​វា​ជា​រឿង​ល្អ​បំផុត​សម្រាប់​គណបក្ស និង​សម្រាប់​ប្រទេស​ផងដែរ ដែល​លោកស្រី​ចុះចេញ​ពី​ណែ​ង​»៕